ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្យុះទី១៥ នឹងធ្វើឱ្យទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់

50

ភ្នំពេញ៖ព្យុះទី១៥ ឈ្មោះលីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពល នៅតំបន់ប៉ាក់សេ ប្រទេសឡាវ ដែលនឹងធ្វើឱ្យទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា ព្យុះទី១៥ឈ្មោះលីនហ្វាLINFAបានថយ ឥទ្ធិពលមកនៅត្រឹមកម្រិតជាវិសម្ពាធTD នៅលើភាគខាងត្បូងបំផុតនៃប្រទេសឡាវជាប់កម្ពុជា។ ឯវិសម្ពាធTDថ្មីដែលបានដើរឆ្លងផុតប្រទេសហ្វីលីពីនចូលមកក្នុងសមុទ្រចិនខាងត្បូងកាលពីព្រលប់ថ្ងៃទី១១ខែតុលា បានបង្កើនឥទ្ធិពលនិងវិវត្តទៅជាព្យុះទី១៦ តាមការព្យាករមានដំណើរកាត់ក្រោមកោះហៃណាំចូលក្នុងឈូងសមុទ្រតុងកឹងមុនទៅដល់តំបន់ឆ្នេរភាគខាងជើងនៃប្រទេសវៀតណាម។

ព្រមពេលជាមួយគ្នានេះសម្ពាធទាបសកម្មមួយទៀតនៅក្នុងសមុទ្រភាគអគ្នេយ៍នៃ ប្រទេសហ្វីលីពីនក៍មានដំណើរចូលមកក្នុងសមុទ្រចិនហើយអាចវិវត្តទៅជាព្យុះថ្មីមួយ ទៀតមានឥទ្ធិពលដល់កម្ពុជានៅចុងសប្តាហ៍នេះដែរ។

ព្យុះទី១៥បានថយឥទ្ធិពលមកនៅជាវិសម្ពាធបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើក្បែរប្រទេសកម្ពុជាធ្វើឱ្យទឹកទន្លេមេគង្គដែលមានកម្រិតទាបបំផុតនៅក្នុងរដូវវស្សាឆ្នាំ២០២០បានហក់ឡើង នៅចុងរដូវវស្សានេះនិងបង្កឱ្យមានជំនន់នៅលើខេត្តជាច្រើនរួមទាំងភាគខាងត្បូងរបស់រាជធានីភ្នំពេញដែរផង៕

អត្ថបទដែលជាប់ទាក់ទង