ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគៀត ច័ន្ទថារិទ្ធផ្តល់ជូនសម្ភារៈកីឡា ដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកជម្រើសជាតិនិងថ្នាលកីឡាវាយកូនឃ្លីលើតុរបស់ខ្លួន

109

ភ្នំពេញ៖ប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជាលោកនាយឧត្តមសេនីយគៀត ច័ន្ទថារិទ្ធ បានអញ្ជើញចុះជួបសំណេះសំណា លនិងសួរសុខទុក្ខ ព្រមទាំងចែកជូនសម្ភារៈកីឡា មានខោអាវ កៅស៊ូរ៉ាកែត កៅអី តុ ឧបករណ៍ដាក់កន្លែងអត្តពលិកដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡា-ការិនីជម្រើសជាតិនិងថ្នាល និងគណៈកម្មការសហព័ន្ធក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Lixin Group នៅស្នាក់ការសហព័ន្ធសាលដំបូលទូក ក្នុងពហុកីឡ ដ្ឋានជាតិនាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០។
លោកនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធមានប្រសាសន៍ថា សហព័ន្ធបានរៀបចំទិស ដៅយុទ្ធសាស្រ្តត្រៀមការប្រកួត SEA GAMES 2023 ដោយក្នុងនោះផ្តោតលើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជម្រើសជាតិនិងថ្នាល ដើម្បីចម្រាញ់ជ្រើសរើសអត្តពលិកឆ្នើមចូលរួមព្រឹត្តិកាណ៍ការប្រ កួត SEA GAMES លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ក្នុងនោះផ្តោតសំខាន់គឺការហ្វឹកហាត់និងធ្វើការប្រកួតក្នុងការស្ទាប ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេ តាមផែនការមេរបស់សហព័ន្ធ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានប្រាប់ឲ្យដឹងថា សម្ភារៈអាវ កៅអី តុ គណៈកម្មការ ឧបករណ៍ដាក់កន្លែងអត្តពលិក និងបន្ទះកៅស៊ូរ៉ាកែតដែលយកមកចែកជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីថ្នាលតាមរយ:ប្រធានសហព័ន្ធនេះ គឺបានមកពីការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន Lixin Groupសម្រាប់សហព័ន្ធត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០នាខែតុលានេះ៕

អត្ថបទដែលជាប់ទាក់ទង