ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាង៣០០០នាក់ រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៥ឆ្នាំនៅថ្ងៃអាទិត្យនេះ

119

​ភ្នំពេញ៖លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះ
អ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើកទី៥ នាថ្ងៃទី៥សីហាស្អែកនេះនឹងមានអ្នកចូលរួមរត់ចំនួន
ជាង៣.០០០នាក់ ។

​រត់ម៉ារ៉ាតុងមានន័យថារត់ចម្ងាយផ្លូវ៤២,១៩៥គីឡូម៉ែត្រចម្ងាយផ្លូវដែលរត់គឺវាស់វែងដោយអង្គការម៉ារ៉ាតុង
អន្តរជាតិ ហើយ កាល ពីឆ្នាំកន្លងមកមានអ្នកចូលរួមរត់ជាង២.០០០នាក់ ហើយឆ្នាំនេះបានកើនឡើងជាង៣០០០ នាក់ ក្នុងនោះមានជនបរទេសជាង១១៥៥នាក់មកពី៤៩ប្រទេស ។

​រដូវនេះជារដូវដែលប្រជាជនអាស៊ីអាស៊ីវិស្សមកាលហេតុនេះអ្នករត់ភាគច្រើនជាជនជាតិអាស៊ីដែលក្នុងនោះចិនមានចំនួនច្រើនជាងគេក្រៅពីនោះជប៉ុននៅលំដាប់លេខ២និងសឹង្ហបូរីនៅចំណាត់ថ្នាក់លេខ៣ក្នុងចំណោមជនបរទេសជាង ១.០០០នាក់មានចិនប្រមាណ៥០០នាក់ហើយ ។ក្រៅពីរត់ចម្ងាយ៤២,១៩៥គីឡូម៉ែត្រនៅមានរត់១០គីឡូម៉ែត្រ រត់២១គីឡូម៉ែត្រ និងរត់កំសាន្ដជាលក្ខណៈគ្រួសារ៣គីឡូម៉ែត្រ ។

​សម្រាប់ព្រឹត្តិការណ៍នេះគណៈកម្មការរៀបចំបានរៀបចំស្នាក់ការសង្គ្រោះ៣កន្លែងរថយន្ដសង្គ្រោះ ៥ គ្រឿង
ព្រមទាំងមធ្យោបាយសង្គ្រោះបឋមមួយចំនួនទៀត ។ជាមួយនេះសម្រាប់ស្ថានីយ៍ផឹកទឹកគឺរៀបចំរាល់២គីឡូម៉ែត្រមាន
មួយកន្លែង ។

​លោកអគ្គលេខាធិការបានអះអាងថាព្រឹត្តិការណ៍កំពុងតែឈានទៅកានភាពជោគជ័យហើយព្រោះពីមួយឆ្នាំ
ទៅមួយឆ្នាំចំនួនអ្នកចូលរួមរត់មានការកើនឡើងរហូតគ្រាន់មិនកើនច្រើនប៉ុណ្ណោះ ។ចំពោះថវិកាដែលប្រមូលបានគឺ
សម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ ៕

អត្ថបទដែលជាប់ទាក់ទង