ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីជូនដំណឹង​៖ ស្តីពី ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០២០)

79

 

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​៖ ស្តីពី ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០២០) ។ អាស្រ័យ​ស្ថានភាព​ធាតុអាកាស​បែបនេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង សូម​បន្ត ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ ទី​ទំនាប​ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា ។ អ្នកនេសាទ និង អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ឆ្នាំ​ក់​ច្រើន​លាយឡំ ខ្យល់​បក់​ខ្លាំង និង រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​១៦-២០ ខែតុលា ។​

​យោង​ការសង្កេត​តាមដាន ស្ថានភាព​អាកាសធាតុ ឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​លើ​កម្ពុជា ។ នៅលើ​សមុទ្រ​ចិន​ខាងត្បូង​បានកើត ព្យុះ​ទី​១៦ (Tropical Storm ) ឈ្មោះ ណា​ង​កា (NANGKA) ។ តាម​ការព្យាករណ៍​ព្យុះ​នេះ​នឹង​ចូល​ឈូង​សមុទ្រ​តុងកឹង ឆ្លងកាត់​កោះ ហៃណាំ មុននឹង​ចូលដល់​ភាគ​ខាងជើង​វៀតណាម នៅ​ថ្ងៃទី ១៥ ខែតុលា ។ បន្ទាប់ពីនោះ ក្នុង​រង្វង់​ថ្ងៃទី ១៦-១៧ ព្យុះ​ថ្មី​មួយទៀត​នឹង​កើតឡើង​ដែល​រាប់​ថា ជា​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល ( SAUDEL ) ដែលមាន កម្លាំង​ខ្លាំង ។ តាម​ការរំពឹងទុក ព្យុះ​នេះ​នឹង​ចូល​ប្រទេស​វៀតណាម​ត្រង់ចំណុច​គី​ញើ​ន ( Qui Nhon ) រួច​បន្ថយឥទ្ធិពល ជា​បន្តបន្ទាប់ ដោយ​បន្ត​ឆ្លងកាត់​ចូល​កម្ពុជា​យើង​តាម​ខេត្តរតនគិរី នា​ថ្ងៃទី ១៨-១៩ ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប ។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖ ១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ បង្គួរ ។ នៅ​ថ្ងៃទី​១៨-១៩ ខែតុលា បណ្តាល​ខេត្ត​នៅ​វាលទំនាប​មួយចំនួន ពិសេស​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​នឹង​អាចមាន​ភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន ។​

២-​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ ។​

៣-​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ ពី​មធ្យម​ទៅ​បង្គួរ ។ នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​ខ្យល់ បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ​៕​


អត្ថបទដែលជាប់ទាក់ទង