ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី នៅថ្ងៃនេះ ចុះពិនិត្យទំនប់សណ្ដរស្ទឹងព្រែកត្នោត ឡើងដល់កម្រិតប្រកាសអាសន្នហើយ លិចផ្លូវហើយ កងកម្លាំងកំពុងអន្តរាគមន៍ទប់ទឹកជំនន់

108

 

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទឹកសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់ទៀន និងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឡើងដល់កម្រិតប្រកាសអាសន្នហើយ លិចផ្លូវហើយ កងកម្លាំងកំពុងអន្តរាគមន៍ទប់ទឹកជំនន់។

ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋទោះបីខណៈមេឃកំពុងភ្លៀងរលឹមផង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីម៉ោង៣រសៀលរហូតដល់ម៉ោង១១យប់ថ្ងៃទី១៣ តុលានេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពផ្លូវទំនប់សណ្តរស្ទឹងក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ទឹកបានហូរកាត់ផ្លូវជាច្រើនកន្លែងហើយដែរខណៈ មានការគំរាមកំហែងដោយជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងព្រែកត្នោត ដើម្បីរិះរកមធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ការបាក់ទំនប់ដងស្ទឹង បង្កគ្រោះមហាន្តរាយដល់ប្រជាពលរដ្ឋ។

  1. លោកឃួង ស្រេង ក្នុងឱកាសនៃការដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញចុះមើលស្ថានភាពនេះ លោកបានដាក់បទបញ្ជាឲ្យបញ្ជូនគ្រឿងចក្រជាបន្ទាន់ជាមួយនឹងរថយន្តដឹកដីដើម្បីដឹកមកចាក់បំពេញកន្លែងដែលមានទឹកហូរកាត់នេះ ជៀសវាងបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង