ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ ទេ​ និងមិនមានជាសះស្បេីយ​​ ​​

57

ថ្ងៃនេះយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​​ ទេ​ និងមិនមានជាសះស្បេីយ​​ ​​។
រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១៤​ តុលា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ដូច្នេះចំនួនសរុប​ ២៨៣នាក់ដដែល ចំនួនសំរាកនៅពេទ្យ​នៅសល់ ៥នាក់ ចំនួនជាសះស្បេីយសរុបកេីនចំនួន ២៧៨នាក់ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 157306 ស្មេីនឹង​ 9476 ក្នុង១លាន នាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

អត្ថបទដែលជាប់ទាក់ទង