យ៉ន ពិសី និង រ៉ា រយ៉ានរណាជាអ្នកឈ្នះចុងក្រោយនៃវគ្គជម្រុះជុំទី១ ?
ភ្នំពេញ៖នៅថ្ងៃទី១៧តុលានេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card ននឹងឈានដល់ការប្រកួតបញ្ចប់វគ្គជម្រុះជុំ
ទី១ហើយ ។
ខ្លាចាស់យ៉ន ពិសីក្លិបសាលវ័ន្ដកីឡានឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីរ៉ា រយ៉ារបស្ក់លិបអេភូថងកីឡា ។នេះជាការប្រ
កួតមួយដែលទាំងសងខាងសុទ្ធតែប្ដេជ្ញាថាត្រូវតែឆ្លងឲ្យផុតដើម្បីឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ទៀត ។ពិសីជាអ្នកប្រដាល់ចាស់វស្សា
មួយរូបដែលមិនសូវមានឈ្មោះបោះសម្លេងនោះទេ ។អ្នកប្រដាល់រូបនេះមានប្លង់វ៉ៃល្អក៏ពិតមែនតែចលនាវ៉ៃចេញរបស់គេយឺតនិងមិនសូវ
មានកលល្បិច ។
អ្នកប្រដាល់រូបនេះគេវ៉ៃច្រើនតែរក្សាកម្លាំង ដើម្បីឲ្យវ៉ៃបាន៥ទឹកយ៉ន ពិសីមានប្រវត្តិប្រកួតចំនួន៣៧ដងឈ្នះ២៧ដង ចាញ់៧ដង
និងស្នើពិន្ទុ ៣ ដង ។
ចំពោះរ៉ា រយ៉ាវិញគេជាអ្នកប្រដាល់ជើងថ្មីដែលមានមហិច្ឆតារធំណាស់ ។នៅពេលប្រកួតគេចូលចិត្តវាយសម្រុកភ្លាមៗទៅលើគូ
ប្រកួតពិសេសគេចូលចិត្តវ៉ៃប្ដូរកែង កណ្ដាប់ដៃ និង ជង្គង់ជាមួយគូប្រកួតណាស់ ។អ្នកប្រដាល់រូបនេះច្រើនតែធ្វេសប្រហែសក្នុងការការពារ
អ្ញចឹងហើយទើបជាញឹកញាប់គេរងរបួសដោយសារគូប្រកួត ។
រ៉ា រយ៉ាមានប្រវត្តិប្រកួតចំនួន២៥ដង ឈ្នះ១៥ដង ចាញ់៧ដង និងស្មើពិន្ទុ៣ដង ។ជំនួបរវាងអ្នកលេងជើងចាស់និងអ្នកលេង
ជើងថ្មីមិនដឹងថានរណាជាអ្នកប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២នោះទេ ។សូមបញ្ជាក់ថាមកទល់ពេលនេះមានអ្នកប្រដាល់៧រូប
ហើយដែលកក់កៅអីជុំទី២ហើយក៏មាន៧រូបដែរដែលខ្ទាតចេញពីការប្រកួត ។នរណាជាអ្នកខ្លាំងទី៨ ?
ចំពោះគូប្រកួតក្រៅព្រឹតុត្ការណ័ពានរង្វាន់វិញនោះអ្នកប្រដាល់ដែលគេប្រសិទ្ធិនាមថាអ្នកលេងជើងកន្ត្រៃហោះធា នុរាជក្លិបម្កុដ
រាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ផាន់ សុវណ្ណក្លិបនាគរាជចតុមុខ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។នេះជាការជួបគ្នាដោយកម្ររបស់អ្នកប្រដាល់វ័យចំណាស់ទាំង
២រូបនេះ ។សុវណ្ណមានកម្លាំងអស្ចារ្យណាស់ កណ្ដាប់ដៃរបស់គេក៏ធ្ងន់ដែរ ។ចំពោះធា នុរាជវិញក្រៅពីកណ្ដាប់ដៃជង្គង់ និង កែងនោះស្នៀត
ជើងគេអស្ចារ្យណាស់ ។
គេលោតទាត់ផ្កាប់ចាន និងប្រើស្នៀតនាគវ័ធកន្ទុយបានល្អរហ័សមិនតែប៉ុណ្ណោះស្នៀតជើងរបស់គេភាគច្រើនទាត់ចំគោលដៅ
បានល្អ ។មានអ្នកប្រដាល់មិនតិចនាក់ទេដែលសន្លប់ដោយសារស្នៀតទាត់ផ្កាប់ចាន និង នាគវ័ធកន្ទុយរបស់ធា នុរាជ ។សង្ឃឹមថាផាន់ សុ
វណ្ណមិនប្រហែសចំពោះស្នៀតពិសេសនេះទៅចុះ ។
សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ើជើងខ្លាំងសៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ចៅជូតជាអ្នកខ្លាំងជំនាន់ក្រោយចំពោះសៀវ ង៉ុយជាអ្នកខ្លាំងជំនាន់មុន ។ចៅជូតមិនអាចមើលស្រាលសៀវ ង៉ុយបានទេតែង៉ុយ
ក៏មិនត្រូវប្រហែសចំពោះចៅជូតដែរ ។នរណាជាអ្នកឈ្នះសម្រាប់ការជួបគ្នានេះ ?
បាន លីមក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់អាំង សំអាតក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។សំអាតបាត់មុខយូរហើយមិនដឹងថាគេនៅវ៉ៃល្អដូចមុនឬក៏យ៉ាងណាឡើយ ចំពោះបាន លឹមក៏ទំនងជា
មិនខ្សោយទេទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយសំអាតបែបនេះ ៕