ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​សង្ឃឹម​កើន​មេដាយ​នៅ SEA GAMES វៀតណាម​

102


​ ​ភ្នំពេញ​៖​កិ​ម្ពុ​ជា​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចំនួន​៣​លើក​ជាប់​គ្នា​មកហើយ​គឺ​ឆ្នាំ​២០១៥​នៅ​សឹង្ហ​បូរី​
២០១៧​នៅ​ម៉ាឡេស៊ី និង ២០១៩​នៅ​ហ្វីលីពីន ។​
​ ​ក្នុងការ​ប្រកួត​ទាំ​៣​លើក​នោះ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម និង កីឡា​កាយ​វប្បកម្ម​ដែល​កម្ពុ​ជាមាន​សក្ដានុពល​ខ្លាំង​នោះ​មិនមាន​វត្តមាន​
​ឡើយ ។​
​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​
២០២៣ (CAMSOC)​បាន​មានប្រសាសន៍ថា ប្រទេស​ក​កម្ពុ​ជាមាន​គោលដៅ​ចង់​ឈាន​ជើង​ចូល​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​១១​ប្រទេស​
​ព្រោះ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨​ចំនួន​៣​លើក​ជាប់ៗ​គ្នា​មកហើយ ។​
​លោក​អគ្គលេខាធិការ​បន្ត​ថា ប្រសិនបើ​យើង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៧ យើង​នឹង​សម្រុក​ការប្រកួត​កីឡា SEA GAMES២០២៣ នៅ​កម្ពុជា​ឲ្យ​ឈរ​ចំណាត់ថ្នាក់​លេខ​៦ ឬ​លេខ​៥​ដែលជា​ក្ដី ស្រមៃ​កម្ពុជា​ចង់បាន​។​ស៊ី​ហ្គេម​នៅ​វៀតណាម​ប្រសិនបើ​កម្ពុជា​លោត​មកដល់​ចំ​
​ណាត់​ថ្នាក់​លេខ​៧​នោះ​វា​ពិតជា​សញ្ញា​ដ៏​ល្អ​បំផុត​ហើយ ។​
​អគ្គលេខាធិការ​រូបនេះ​បាន​បន្ថែមទៀតថា ម្ចាស់ផ្ទះ​វៀតណាម​ដាក់​៣៦​ប្រភេទ​កីឡា​ក្នុងការ​ប្រកួត ចំណែក​កម្ពុជា​នឹង​បញ្ជូន ៣១
​ប្រភេទ​កីឡា​ត្រៀម​ចូលរួម​ជាមួយ​ប្រភេទ​កីឡា​មាន​សក្តានុពល​ដណ្តើម​មេដាយ​បាន​ចំនួន​១១​ប្រភេទ​រួមមាន​កីឡា​ប៉េតង់ តេ​ក្វាន់​ដូ WT វ៉ូ​វី​ណា​ម ចំបាប់ វាយ​កូន​បាល់ វ៉ូ​ស៊ូ ប្រដាល់សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់ (​គុន​ខ្មែរ​) និង​កីឡា​កាយ​វប្បកម្ម​។
​ចំណែក​កីឡា​កាយ​វប្បកម្ម និង​វ៉ូ​វី​ណា​ម​ជា​ប្រភេទ​កីឡា​ដែល​អាចមាន​សមត្ថភាព​ដណ្តើម​មេដាយមាស​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES នៅ​ប្រទេស​វៀតណាម ព្រោះ​ទាំង​២​ប្រភេទ​កីឡា​នេះ​រាល់​ការ​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​តែង​តែង​ឈ្នះ​មេដាយមាស​រហូត​៕

អត្ថបទដែលជាប់ទាក់ទង