នគរបាល ដកហូតរថយន្ត៨គ្រឿង ពីជនជាតិចិន បើកមិនមានប័ណ្ណ ត្រឹមត្រូវ នៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានប័ណ្ណបើកបរ និងប័ណ្ណបើកបរមិនត្រឹមត្រូវ នៅថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨។
នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យ និងដកហូតរថយន្ត ដែលគ្មានប័ណ្ណបើកបរចំនួន ៨គ្រឿង ៖ ១-រថយន្តម៉ាក Starex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-5197 ។ ២-រថយន្តម៉ាក Starex ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AT-3251 ។ ៣-រថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-6093 ។ ៤-រថយន្តម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ2M-5849 ។ ៥-រថយន្តម៉ាក Starex ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ2C-5679 ។ ៦-រថយន្តម៉ាក Starex ពណ៌ ខៀវ ពាក់ស្លាកលេខព្រះសីហនុ2A-9653 ។ ៧-រថយន្តម៉ាក ALPHAND ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2D-1999 ។ ៨-រថយន្តម៉ាក cauennes ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2H-0537។
រថយន្តទាំងអស់ បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន ៨គ្រឿង ដើម្បីអនុវត្តតាមនីតិវិធី ៕