ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកកីឡាវាយកូនឃ្លីលើតុ២៣ ក្លិបចូលរួមការប្រកួតជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡា២០២០

101

ភ្នំពេញ៖លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០បានបើកកិច្ចប្រជុំគណៈកម្មការបចេ្ចកទេសត្រៀមការប្រកួតកីឡា វាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាលើកទី១ប្រចាំឆ្នាំ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅសាលាដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ។
សម្រាប់ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីកីឡាវាយកូនឃ្លីលើតុ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកមកពី២៣សមាគម និងកិ្លនសរុបចំនួន១៧៨ ចំណែកកីឡាករ-កីឡាការិនីចំនួន១៣៦នាក់ក្នុងនោះកីឡាការិនី១៨នាក់។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជួបជុំ សមាគម ក្លិប កីឡាវាយកូនឃ្លីលើតុ ក្រសួង-មន្ទីរ រាជធានី-ខេត្ត ដើម្បីប្រជុំបច្ចេកទេស និងចាប់ឆ្នោត ប្រកួតជាក្រុម នៅទីស្នាក់ការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ស្ថិតនៅពហុកីឡដ្ឋានជាតិ (សាលដំបូលទូកថ្មី) ។
សម្រាប់វិញ្ញាសាប្រកួតចែកចេញ ជា២ផ្នែក គឺ កមិ្រក ក១ និងកមិ្រក ក២ ចំណែកកមិ្រក ក១ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស ចំពោះកមិ្រក ក២វិញ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស៕

អត្ថបទដែលជាប់ទាក់ទង