ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាតឱ្យធ្វើជាប្រធាន សហព័ន្ធកីឡាយានយន្តកម្ពុជាអណត្តិទី៣ឆ្នាំ២០២០-២០២៤

165

លោក មៀច សុផាន់ណា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានទទួលការគាំទ្រពីអង្គមហាសន្និបាត ឱ្យធ្វើជាប្រធានសហ ព័ន្ធកីឡាយានយន្តកម្ពុជាសម្រាប់អណត្តិថ្មី ទី៣ ឆ្នាំ២០២០-២០២៤បន្តទៀត បន្ទាប់ពីសហព័ន្ធបានធ្វើមហាសន្និបាតបញ្ចប់អណត្តិចាស់(២០១៦-២០២០) របស់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំនៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកមៀច សុផាន់ណា បានមានប្រ សាសន៍ថា មហាសន្និបាតអណត្តិទី២ និងបន្តអណត្តិទី៣ របស់សហព័ន្ធកីឡាយាន យន្តកម្ពុជានេះ គឺដើម្បីបូកសរុបរបាយ ការណ៍សកម្មភាពនាអណត្តិកន្លងមក ដែលសហព័ន្ធកីឡាយានយន្តកម្ពុជា រួមសហការជាមួយដៃគូជំនួយ និងក្រុម ហ៊ុនក្នុងស្រុកជាច្រើន បានចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត ទេសចរណ៍កីឡាយានយន្ត ពាណិជ្ជកម្មយានយន្ត និងឧស្សាហកម្មយានយន្ត នៅព្រះរាជា ណាចក្រកម្ពុជា ។
ពាក់ព័ន្ធនឹងសកម្មភាពអណត្តិចាស់កន្លងមក លោកខៃ វណ្ណ: អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជាឱ្យដឹងថា សហព័ន្ធបានរៀបចំនូវការប្រណាំងជាច្រើនដូចជា៖ ប្រ ណាំងយានយន្តឆ្លង កាត់ឧបសគ្គនិងជាក្រុមនៅព្រះរាជាណា ចក្រកម្ពុជា, កម្មវិធីមិត្តភាពនិងការងារស ហគមន៍ ក្បួនរថយន្តឆ្ពោះទៅបណ្តាខេត្តនានានៅកម្ពុជាជាពិសេសតំបន់ទេសចរ ណ៍, កម្មវិធីប្រណាំងម៉ូតូហោះ Super Cross កម្មវិធី Caravan កម្មវិធីប្រណាំងម៉ូតូ Enduro Cross បានចូលរួមសកម្ម ភាពអន្តរជាតិនៅក្រៅប្រទេសជាច្រើន និងបានអញ្ជើញគ្រហ្វឹកហ្វឺន មកពីក្រៅប្រទេ ស មកធ្វើការបណ្តុះបណ្តាលកីឡាករកម្ពុជា ជាដើម ។
លោកបានបន្តថា សហព័ន្ធកីឡាយាន យន្តកម្ពុជា ក៏បានរៀបចំគណៈកម្មាធិការ ប្រតិបត្តិបន្ថែម ដែលមានសមត្ថភាពក្នុងការអភិវឌ្ឍន៍ វិស័យកីឡាយានយន្តនេះឲ្យកាន់តែរីកចំរើន និងទទួលការគាំទ្រ។ហើយសម្រាប់ផែនការនៅក្នុងឆ្នាំ ២០២១ គឺត្រៀមរៀបចំការប្រណាំងកីឡាយានយន្តប្រចាំឆ្នាំ២០២១ ចំនួន១២ លើក សម្រាប់កីឡាចំនួន ០២ គឺការប្រណាំងហ្គោខាត (Go-Kart) និងការប្រណាំងម៉ូតូលើវាលរាប ។
សូមបញ្ជាក់ថា គណៈកម្មាធិការប្រតិបត្តិថ្មីសហព័ន្ធកីឡាយានយន្តកម្ពុជាសម្រាប់អណត្តិថ្មី ទី២ ឆ្នាំ២០១៦-២០២០ មានចំនួនសរុប១៧នាក់ ÷
១-លោក មៀច សុផាន់ណា ប្រធាន
២-លោក សូ ឃុនវីរក្ស អនុប្រធាន
៣-លោក វង់ ពិលី អនុប្រធាន
៤-លោក ហូ សិទ្ធិគុណ អនុប្រធាន
៥-លោក ទូត សុវណ្ណារ៉ា អគ្គហេរញ្ញិក
៦-លោកមៀច សុរិទ្ធិការ្យដាវីត អគ្គលេ ខាធិការរង
៧-លោកទិត វិសិដ្ឋ អគ្គលេខាធិការរង
៨- លោក ខៃ វណ្ណៈ អគ្គលេខាធិការរង
៩-ស៊្រុន រតនៈ សមាជិក
១០-លោក ឡុង កញ្ញារិទ្ធ សមាជិក
១១-លោក លន់ សាមឌី សមាជិក
១២-លោក ប៊ី ណាស៊ី សមាជិក
១៣-ឯកឧត្តម កែវ ហុកលី សមាជិក
១៤-លោក អ៊ុក ច័ន្ទវាសនា សមាជិក
១៥-លោក វុត្ថា ប៉ុណ្ណារិទ្ធ សមាជិក
១៦-លោក លឹម ម៉េងអាន សមាជិក
១៧-លោក វុធ សាវី សមាជិក
ចំពោះសមាជិកគណៈកម្មាធិការប្រតិ បត្តិសហព័ន្ធ(ដែលចាកចេញ)៖ ៥ រូប
១-លោកលីវ សុផាន់ណារិទ្ធអគ្គលេខាធិ ការរង ២-លោកលឹមសូវៀតអគ្គហេរញ្ញិក
៣-លោកស្រី ចាន់ថន សមាជិក៤-លោ កធម្ម ច័ន្ទពុទ្ធិកា សមាជិក៥-លោក គាគឹម សាន្ត សមាជិក ។
សម្រាប់សមាជិកគណៈកម្មាធិការប្រតិ បត្តិសហព័ន្ធ(ដែលស្នើបញ្ចូលថ្មី)៖ ៧ រូប
១-លោកទួត សុវណ្ណារ៉ា អគ្គហេរញ្ញិក២-លោកអ៊ុំប៊ុនរ៉េត សមាជិក៣-លោកស្រ៊ុន រតនៈ សមាជិក៤-លោកផាត់សម្ផស្ស សមាជិក៥-លោកវុត្ថា ប៉ុណ្ណារិទ្ធសមាជិក
៦-លោកលឹម ម៉េងអាន សមាជិក៧-លោកវុធ សាវី សមាជិក៕

អត្ថបទដែលជាប់ទាក់ទង