ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក​ និង​កូរ៉េ​កំណត់​ បញ្ហា​ប្រឈម​ទំនប់​សាលា​តា​អន​ស្ថិតក្នុង​ខេត្តបាត់ដំបង ​ដើម្បី​ធ្វើការ​ដោះស្រាយ​កែលម្អ​ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង​

67

 

បាត់ដំបង ៖ ឯកឧត្តម ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង Mr. Jong Il Jeon អនុប្រធាន​K – Exilbank ប្រចាំ​នៅ​កម្ពុជា បានកំណត់​បញ្ហា​ប្រឈម​ទំនប់​សាលា​តា​អន​ស្ថិតក្នុង​ខេត្តបាត់ដំបង​ដើម្បី​ធ្វើការ​ដោះស្រាយ​កែលម្អ​ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ការកំណត់​បញ្ហា​ប្រឈម​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប ( Wrap-Up Meeting)​នៅ​ថ្ងៃ​សុក្រ ១៤​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​បន្ទប់​ប្រជុំ​ក្រសួង​ដោយមាន​សមាសភាព​ចូលរួម​ពី មន្ត្រី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​អនុវត្ត​ន៏​គម្រោង​ក្រោម​ឱវាទ​ក្រសួង មន្ត្រី​បេសកកម្ម​របស់ K- Eximbank ប្រចាំ​នៅ​កម្ពុជា ទីប្រឹក្សា​ប​ច្ចេ​សទេស​កូរ៉េ ក្រុមហ៊ុន Yooshin និង​ក្រុមហ៊ុន​សាងសង់​កូរ៉េ SDAG នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន (STDDP) ស្ថិតក្នុង​ខេត្តបាត់ដំបង ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយចំនួន​បន្ទាប់ពី​បានធ្វើការ​ទស្សនៈកិច្ច​នៅ​ការដ្ឋាន​កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​រួមមាន​៖-​កំណត់​បញ្ហា​ប្រឈម និង​សកម្មភាព​សំខាន់ៗ​ដើម្បី​ធ្វើការ​ដោះស្រាយ​កែលម្អ​ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង​ធ្វើឱ្យ​ខូចខាត​មុន​គម្រោង​បញ្ចប់​ក្នុង​ឆ្នាំ​២០២១​។​

​ទន្ទឹមនឹងនេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ ធ្វើការ​កែសម្រួល​លក្ខណៈ​ប​ច្ចេ​ទេស និង​បំពេញបន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បន្ថែម​ឱ្យ​ស្របតាម​ស្ថានភាព​ជាក់ស្តែង និង​សំណូមពរ​របស់​មន្ទីរ​ធនធានទឹក​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​គម្រោង​ដោយ​ប្រើប្រាស់​ថវិកា​ក្នុង​កញ្ចប់​បម្រុង​ដែល​នៅ​សេសសល់​។​

​គ្រប់ភាគី​បាន​ឯកភាព​ជំរុញ​ទីប្រឹក្សា​គម្រោង​រៀបចំ​គំនូស​ប្លង់ និង​ការប៉ាន់ស្មាន​តម្លៃ​លើ​ទំហំ​ការងារ​បន្ថែម​ឱ្យបាន​លឿន និង​សំណូមពរ​គណៈកម្មការ លទ្ធកម្ម​ពិនិត្យ​និង​សម្រេច និង​ដាក់ជូន K-Eximbank ឯកភាព​ឱ្យបាន​មុន​រដូវប្រាំង​ខាងមុខ​ដើម្បីឱ្យ​គម្រោង​បញ្ចប់​ទៅតាម​ផែនការ​គ្រោងទុក​ក្នុង​ឆ្នាំ​២០២១៕

អត្ថបទដែលជាប់ទាក់ទង