អៀរឡង់ បើកការស៊ើបអង្កេតលើក្រុមហ៊ុន Facebook និង Instagram ពាក់ព័ន្ធការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ និងសុវត្ថិភាពទិន្នន័យរបស់កុមារ
(បរទេស)៖ គណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) បានបើកការស៊ើបអង្កេតចំនួនពីរករណីទៅលើក្រុមហ៊ុន Facebook និង Instagram បន្ទាប់ពីមាន សេចក្ដីរាយការណ៍រិះគន់ផ្ទាល់ពីសំណាក់អ្នកប្រើប្រាស់ និងការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាកុមារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
DPC និងនិយតករសហភាពអឺរ៉ុប បានចេញច្បាប់ថ្មីពាក់ព័ន្ធនឹងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់លើបណ្ដាញអ៊ីនធើណែត ហើយនៅពេលនេះ គណៈកម្មការការពារទិន្នន័យអៀរឡង់ បានចេញសេចក្ដីប្រកាសកោះហៅក្រុមហ៊ុន Facebook ឱ្យចូលខ្លួនមកបំភ្លឺចំនួនពីរករណី ដោយទី១ ពាក់ព័ន្ធនឹង ការបែក ធ្លាយ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណជា ១៨នាក់ និងករណីសំខាន់មួយទៀតគឺការការងារទិន្នន័យរបស់កុមារ ដែលត្រូវបានកាសែតក្នុងស្រុករាយការណ៍ មកថា មិនទទួលបានការការពារ និងសុវត្ថិភាពនោះទេ។
«Facebook ជាមេធំរបស់ Instagram ហើយរាល់ទិនន្ន័យទាំងអស់នៅលើបណ្ដាញសង្គម Instagram គឺ Facebook ជាអ្នកគ្រប់គ្រង់ ហេតុនេះហើយ Facebook ត្រូវទទួលខុសត្រូវចំពោះករណីដែលបានបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ និងត្រូវបំភ្លឺឱ្យច្បាស់ពីការរក្សាសុវត្ថិភាពរបស់អ្នកប្រើប្រាស់» ។ នេះជា សំដី របស់លោក David Stier ដែលបានដាក់ពាក្យប្ដីទៅកាន់គណៈកម្មការការពារទិន្នន័យអៀរឡង់ឱ្យជួយរកយុត្តិធម៌។
គួរបញ្ជាក់ផងដែរថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបដែលចេញថ្មីនេះ គឺធ្វើឡើងដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើបណ្ដាញសង្គមអ៊ីនធើណែត និង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលកំពុងកើនឡើងខ្លាំងនូវចំនួនអ្នកប្រើប្រាស់ ហើយពួកគេបាននិងកំពុងតែប្រើប្រាស់អតិថិជន ឬអ្នកប្រើប្រាស់ ដើម្បីទាញយកផលប្រយោជន៍ដោយមិនបានជូនដំណឹងជាមុន៕