ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកចិត្តជួយខ្មែរថាមិនចាំបាច់រងចាំ ដល់មានច្រើនទេ តិចតួចក៏ជាទឹកចិត្ត ត្រឹមមីកំប៉ុងក្តៅៗ កាហ្វេក្តៅៗនំប៉ាវ ក៏ជាទឹកចិត្តខ្មែរស្រលាញ់ខ្មែរដែរ

161

ភ្នំពេញ៖ នាថ្ងៃ១៩ ខែ តុលា ឆ្នាំ ២០២០ ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងក្រុមយុវជនស្ម័គ្រចិត្តមនុស្សធម៌ជាច្រើននាក់បានដឹកនាំក្រុមការងារចុះធ្វើអាហារសម្រន់មានម្ហូប អាហារចែកជូនដល់កងអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ ។

ក្រុមយុវជនស្ម័គ្រចិត្តបានឲ្យដឹងថាសកម្មភាពនេះគឺដើម្បីជាកម្លាំងចិត្តដល់កងអន្តរាគមន៍ដែលបានខិតខំជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងក៏ដើម្បីចែករំលែកនៃក្តីស្រឡាញ់ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងយាយីដោយទឹកជំនន់ភ្លៀង។

ក្រុមយុវជនស្ម័គ្រចិត្តបានឲ្យដឹងទៀតថាជួយគ្នាក្នុងគ្រាជួបការលំបាកយេីងស្ម័គ្រចិត្តដេីម្បីអ្នក ចំណែកក្រុមការងារយុវជនស្ម័គ្រចិត្តយើង ក៏នៅតែបន្តបេសកកម្មចូលរួមចំណែកក្នុងការផ្គត់ផ្គង់ជូនកងកម្លាំងនិងក្រុមការងារទាំងអស់នូវអាហារសម្រន់ខ្លះៗ ដោយស្ម័គ្រចិត្ត ដោយក្តីគោរព និងមានមោទនភាពចំពោះវីរភាពរបស់កងកម្លាំងនិងក្រុមការងារនិងប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ។

ក្រុមយុវជនស្ម័គ្រចិត្តបានលើកឡើងទៀតថាស្របពេលដែលជំនន់ទឹកភ្លៀងកំពុងតែគំរាមកំហែងលិចផ្ទះសម្បែង លិចភូមិឋាន នៅតាមសង្កាត់នានា ក្នុងខណ្ឌដង្កោ យើងរួមគ្នាជាកម្លាំងដើម្បីធ្វើម្ហូបអាហារជូនដល់កងកម្លាំងអន្តរាគមន៍ក្នុងគ្រោះទឹកជំនន់នេះ។

ជាមួយនិងសកម្មភាពមនុស្សធម៍ នេះក្រុមយុវជនស្ម័គ្រចិត្តក៏បានស្នើដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ត្រូវមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូន ចៅដែលនៅតូចៗ មិនត្រូវអោយចុះលេងទឹក នោះទេ និងសូមអោយមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស អាចបង្កគ្រោះថ្នាក់ ដល់បងប្អូន ក៍ដូចជាសមាជិកក្នុងក្រុមគ្រួសារជាពិសេសត្រូវមានអនាម័យជាប្រចាំ ទើបជៀសបានពីជំងឺដង្កាត់ផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង