ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីថ្មីជប៉ុនទស្សនកិច្ច មិត្តវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ

95

ទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយនៅថ្ងៃទី១៩តុលានេះថាលោកនាយករដ្ឋមន្រ្តីវៀតណាមNguyen Xuan Phucបានទទួលបដិសណ្ឋាកិច្ចលោកនាយករដ្ឋមន្រ្តីថ្មីជប៉ុនYoshihide Sugaនៅវិមានរដ្ឋាភិបាលនាទីក្រុងហាណូយនាថ្ងៃចន្ទនេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបសលោកSugaមកកាន់ក្រៅប្រទេសបន្ទាប់ពីលោកចូលកាន់តំណែងបានមួយខែមក។

មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការវិលត្រឡប់នូវការហោះហើរទៅវិញទៅមកឡើងវិញនិងអះអាងពីកិច្ចសហប្រតិបរ្តិការមនុស្សធម៌ដើម្បីទប់ស្កាត់ការរាតត្បាតជំងឹកូវីដ។ ភាគីទាំងពីរពិភាក្សាគ្នាអំពីបញ្ហាជម្លោះនៅសមុទ្រខាងត្បូងផងដែរ។បន្ថែមលើនោះមេដឹកនាំជប៉ុនបានអះអាងពីនយោបាយគាំទ្រហិរញ្ញវត្ថុដល់វិនិយោគិនវៀតណាមមកបណ្តាក់ទុននៅវៀតណាម។

អត្ថបទដែលជាប់ទាក់ទង