សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅ កាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ ទឹកភ្លៀង
សម្តេចតេជោ ហ៊ុន សែន ៖ «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅ
កាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខ
ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ
ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់
ទឹកភ្លៀង។ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅ
ខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០
មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣
ខែតុលាឆ្នាំ២០២០។
ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែល
ចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិង
ស្តារឡើងវិញក្រោយទឹកជំនន់ផង។
សូមអរគុណសប្បុរសជនដែលជួយផ្តល់
ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។
តាមរយៈរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោម
ជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែល
រងគ្រោះ។សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់
ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបាន
ចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់
រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃ
ជាតិយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែ
សេចក្តីសុខ៕»