ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេសចិន៖ «កេរ្តិ៍ឈ្មោះអាមេរិកកំពុងធ្លាក់ចុះ ជុំវិញកិច្ចគាំពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ»

86

លោក Zhao បានធ្វើការកត់សម្គាល់នៅលើរបាយការណ៍ពីរផ្សេងគ្នាថា សហរដ្ឋអាមេរិកបានធ្វើឱ្យមានការខូចខាតដល់បរិស្ថាន និងប៉ះពាល់ដល់អភិបាលកិច្ចបរិស្ថានពិភពលោក។ ឯកសារទាំងពីរនេះ ត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសចិន នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញនូវកំណត់ត្រា ដ៏គួរឱ្យភ័យខ្លាចមួយរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យការពារបរិស្ថាន។

លោក Zhao បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកមិនត្រឹមតែរំលោភគោលនយោបាយ ក្នុងប្រទេសរបស់ខ្លួនផ្ទាល់ស្តីពីការការពារបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់សមភាព ប្រសិទ្ធភាព និងលទ្ធផលនៃអភិបាលកិច្ចបរិស្ថានពិភពលោក យ៉ាងធ្ងន់ធ្ងរទៀតផង។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះបានឱ្យដឹងទៀតថា អ្នកនយោបាយ និងមន្រ្តីអាមេរិកមួយចំនួន បានខិតខំរកវិធីបំផ្លាញប្រទេសចិន ហើយនាពេលថ្មីៗនេះ ពួកគេបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កាច់បង្ខូច និងបរិហារកេរ្តិ៍ប្រទេសចិន លើការការពារបរិស្ថានទៀតផង៕

អត្ថបទដែលជាប់ទាក់ទង