វគ្គជម្រុះជុំទី២ ចាប់ផ្ដើមហើយ នរណាខ្ទាតចេញមុនគេ ?
ភ្នំពេញ៖ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Card វគ្គជម្រុះជុំទី២ចាប់ផ្ដើមហើយបន្ទាប៉ពីបញចប់វគ្គជម្រុះជុំទី១ដោយ
រកឃើញជើ់ងខ្លាំងចំនួន៨រូបក្នុងចំណោម១៦រូបនោះ ។
អ្នកខ្លាំង៨រូបដែលចូលរួមប្រកួតវគ្គជម្រុះជុំទី២នេះអ្នកចាញ់គឺដើរចេញចំពោះអ្នកឈ្នះ៤រូបនឹងឡើងទៅប្រកួតបន្តនៅវគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមពានដែលមានទឹកប្រាក់អមចំនួន៤.០០០
ដុល្លារ អ្នកចាញ់បាន២.០០០ដុល្លារ ។អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។
អ្នកដែលត្រូវប្រជែងមុនគេនៅវគ្គជម្រុះជុំទី២នេះអ្នកប្រដាល់ធន អៀងឡៃក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកប្រដាល់
សឺន ថៃសាន់របស់ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ។កាលពីប្រកួតជម្រុះជុំទី១ធន អៀងឡៃបានប្រកួតឈ្នះអ្នកប្រដាល់សេក សារ៉ាន់មកពី
ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុដែលការប្រកួតកាលនោះចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យអៀងឡៃឈ្នះទាំងអស់គ្នា ។ចំពោះ
ថៃសាន់វិញនៅវគ្គជម្រុះជុំទី១ឈ្នះពិន្ទុនូវ សុខទីក្លិបខេត្តរតនគីរីដោយពិន្ទុដែរ ។
រវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាមានសមត្ថភាពប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ។
ពួកគេសុទ្ធខ្លាំងដូចគ្នាតែអៀងឡៃមានប្លង់វ៉ៃល្អជាង និងរហ័សជាង ។សូមបញ្ជាក់ថាធន អៀងឡៃមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៧២ដង ចាញ់៦ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២៥ដង ។
រី ឯសឺន ថៃសាន់វិញមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤២ដង ចាញ់១១ ដង និងស្មើពិន្ទុចំនួន៣ដង ។ធន អៀងឡៃ និង សឺន
ថៃសាន់ដែលសុទ្ធតែក្អេងក្អាងថាត្រូវតែឈ្នះវគ្គជម្រុះជុំទី២នេះនរណាធ្វើបានសម្រេច ?
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះធា វាសនាក្លិបខេត្តរតនគីរីប្រកួតជាមួយអ្នកប្រដាល់កណ្ដាប់ដៃដែកទូច ដេវីដ
ក្លិបអារុណរះកីឡាដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ពួកគេទាំង២រូបសុទ្ធតែជាអ្នកលេងកណ្ដាប់ដៃដូចគ្នា ។ គេជឿថាពួកគេនឹងប្រកួតគ្នា៥ទឹកជាមិនខានហើយរវាងអ្នកឈ្នះនិងអ្នក
ចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។
សូដា ម៉ាឡាកាំងក្លិបគោព្រៃគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ធន ផានិតក្លិបកងយោធពលខេមរភូមិន្ទ ។ អ្នកប្រដាល់ទាំង២រូប
នេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែជាអ្នកប្រដាល់ជំនាន់ថ្មីដូចគ្នាតែគេមានឆន្ទៈខ្ពស់ក្នុងការប្រកួត គេហ៊ានវ៉ៃប្ដូរកែង និង ជង្គង់គ្នាទៅ
វិញទៅមកដោយគ្មានញញើត ។សូមបញ្ជាក់ថានៅពេលប្រកួតពួកគេប្រើកម្លាំងខ្ជះខ្ជាយបន្តិចដែលជាហេតុធ្វើឲ្យគេឆាប់ស្រុតកម្លាំង ។រវាង
អ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។
ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់លីន វិចិត្រក្លិបបូរីរាជសីហ៍មានរិទ្ធ ។ អ្នកប្រដាល់ទាំង២រូបនេះក៏ប្រកួត
គ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដែរ ។