ថៅកែអត់បើកលុយអោយ ៣ខែ ជនជាតិចិនមួយក្រុមជាង៣០នាក់នាំគ្នា ធ្វើកូដកម្ម តវ៉ា ខណៈបុរសជនជាតិចិនម្នាក់ ប្រុងលោតពីលេីអាគារសម្លាប់ខ្លួន
ភ្នំពេញ : មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី ២១ របស់អគារការដ្ឋានសំណង់មួយ យីហោ ជិនយ៉ាងស៊ីង ខណៈមានជនជាតិចិន ជាង៣០នាក់ទៀត បាននាំគ្នា បិទផ្លូវ ធ្វើការតវ៉ា ទាមទារ ឲ្យថៅកែបេីកប្រាក់ខែ ចំនួន៣ខែ អោយពួកគាត់ ជាង៨០ម៉ឺនដុល្លារ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំនុចអាគារ យីហោ ជិនយ៉ាងស៊ីង ផ្លូវ៥០៨ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោក អាំង សិរីពិសិដ្ឋ អភិបាលរងទទួលផែនសំណង់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមកម្មករសំណង់ជនជាតិចិនមួយក្រុមប្រហែលជាង៣០នាក់ក្នុងនោះមានកម្មករខជនជាតិខ្មែរដែរ បាននាំគ្នាប្រមូលផ្ដុំ លេីកស្លាកពិដា បិទផ្លូវលេខ៥០៨តវ៉ា ដោយសាតែក្រុមហ៊ុនមិនបានបើកប្រាក់ខែអោយចំនួន ៣ខែមកហើយនោះ។លុះក្នុងពេលធ្វើការរតវ៉ា មិនទាន់មានដំណោះស្រាយ ក៏ស្រាប់តែបុរសជនជាតិចិនម្នាក់ឡើងទៅលើដំបូលអាគារជាន់ទី ២១ ប៉ុនប៉ងលោតសម្លាប់ខ្លួននិងបង្កអោយមានការភ្ញាក់ផ្អើលហើយអាជ្ញាធរបានសម្របសមហរួលអោយចុះមកនិយាយនៅជាន់ផ្ទាល់ដីវិញ បេីតាមអ្នក បកប្រែបានអោយដឹងថា កម្មករសរុប មានជាង៦០នាក់ មាន ខ្មែរ១០នាក់ ហេីយអ្នកដែលនាំគ្នា មក បិទផ្លូវតវ៉ា គឺមានជាង៣០នាក់ ជាតំណាង ដេីម្បីអោយ ថៅកែក្រុមហ៊ុន បេីកប្រាក់ខែអោយ ពួកគាត់ ដែលមានលុយចំនួន ជាង៨០ម៉ឺនដុល្លារ តែពេលនោះមានអ្នកចេញមុខមក សម្របសម្រួល ដោយអោយលុយចំនួន២ម៉ឺនដុល្លារតែពួកកម្មករ ជនជាតិចិន មិនព្រមទទួលយកនោះទេ តំលៃខុសមេឃនិងដី ។ ក្នុងករណីនេះដែរ ក៍មានកម្លាំងគណ:បញ្ជាការឯកភាពសាលាខណ្ឌសហការសមត្ថកិច្ច អធិការដ្ឋានខណ្ឌចំការមន បានចុះទៅ សម្របសម្រួល ដោយអោយពួកគាត់ អែបខាងកុំអោយមានការបិទផ្លូវបែបនេះប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ ហេីយភាគីក្រុម កូដកម្មជនជាតិចិន ក៍យល់ព្រមអែបខាង តាមអាជ្ញាធរនែនាំផងដែរ ។
លោក អាំង សិរីពិសិដ្ឋ អភិបាលរងទទួលផែនសំណង់បានប្រាប់អ្នកយកព័ត៍មានអោយដឹងថាការផ្ទុះការតវ៉ាអាជ្ញាធរធ្វើការព្យាយាមសម្របសម្រួលយូរដែរហើយតែចំនួនទឹកប្រាក់ដែលមានអ្នកបក់ប្រើថាចំនួនជាង៨០មុឺនដុល្លាវាជាទឹកប្រាក់ចំនួនធំណាស់ហើយរកមេការមិនឃើញមិនដឹងទៅណាក៏មិនដឹងថាត្រូវធ្វើយ៉ាងតែក្នុងនោះមានតំណាងម្នាក់ចេញមកអោយតែលុយ២មុឺនដុល្លាតែពួកគាត់នៅតែមិនព្រមរហូតមកដល់រសៀលមានផ្ទុះការតវ៉ាតែម្ដងយ៉ាងណាក៏ដោយបានសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌចំការមនអោយនគរបាលបក់ប្រែភាសាចិនថាកុំបិទផ្លូវសាធារណ:ជាទង្វើខុសច្បាប់និងប៉ះពាល់ដល់អ្នកដំណើរលុះមកដល់ម៉ោង ៥និង៣០នាទីល្ងាចថ្ងៃដដែល ក្រុមកម្មករបាននាំគ្នា រំសាយរកកន្លែងសម្រាករៀងៗខ្លួន ដោយមិនទាន់មានដំណោះស្រាយ ពីភាគីណាមកតំណាងច្បាស់លាស់នោះទេ ។
ក្រោយជំនួបដោះស្រាយ លោក អាំង សិរីពិសិដ្ឋ បានអោយដឹងថា លទ្ឋផលគូភាគីបានឯកភាព ថានៅថ្ងៃស្អែក មានការផ្តល់ប្រាក់បណ្តោះអាសន្នទៅខាងភាគីកម្មករចំនួន២ម៉ឺនដុល្លារ ។ ហើយភាគីតំណាងក្រុមហ៊ុន បានសន្យាថា នឹងប្រមូលលុយមកទូរទាត់ជូនភាគីកម្មករ មិនលើសពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នា២០២០ ។
ជាមួយគ្នានេះ ភាគីកម្មករ និងតំណាងក្រុមហ៊ុន បានឯកភាពគ្នា ឈប់ធ្វើបាតុកម្ម ចាប់ពីថ្ងៃស្អែកទៅ ៕