ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់ ១៩​រាជធានី​ខេត្ត ស្មើ ១១០ ក្រុង​ស្រុក​ខណ្ឌ ប្រជាជន​ស្លាប់ ៣៦​នាក់​

53

 

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ​ថា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់ ១៩​រាជធានី​ខេត្ត ស្មើ ១១០ ក្រុង​ស្រុក​ខណ្ឌ រួមមាន​៖​ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ​។​

របាយការណ៍ បង្ហាញថា ជំនន់​ទឹកភ្លៀង ប៉ះពាល់​ប្រជាជន​ប្រមាណ ១១៥ ៩៤៩ គ្រួសារ ស្មើ​ប្រមាណ ៤៦៣ ៧៩៦ នាក់​។ ប្រជាជន​ជម្លៀស​ប្រមាណ ១១ ៥២៩​គ្រួសារ ស្មើ​ប្រមាណ ៤៦ ១១៦​នាក់​។ ប្រជាជន​ស្លាប់ ៣៦​នាក់ ( កើន​បន្ទាយមានជ័យ ម្នាក់ និង​កំពង់ធំ ម្នាក់ )​។ រីឯ​ផ្ទះ​ប៉ះពាល់​ប្រមាណ ១០៦ ៨៨៧ ខ្នង និង​ខូចខាត ៦៣​ខ្នង​។ សាលា រៀន​លិច​ទឹក​ប្រមាណ ៧០៧ កន្លែង​។ ស្រូវ​លិច​ទឹក ប្រមាណ ២៣២ ២៩៩ ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក​៨៣៧២៩ ហិកតា​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៤៦៥ គ​.​ម និង​ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​១ ៦៦៥​គ​.​ម​៕​

អត្ថបទដែលជាប់ទាក់ទង