ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១០០គ្រួសារ សម្តែងនូវអារម្មណ៍រំភើបរីករាយ ដែលបានទទួល អំណោយមនុស្សធម៌ ពី អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ

292

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ១០០ គ្រួសារ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពិធីដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះតេជគុណ ខាន់ សុវណ្ណ ព្រះគ្រូចៅអធិការវត្តដំបូកខ្ពស់, លោកស្រី ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែលើ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសមសម្តេច ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយការព្រួយបារម្ភពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ លោកស្រី ម៉ក់ វណ្ណស៊ីថា បានលេីកឡេីងបន្តថា ទោះគ្រប់កាលៈទេសៈណាក៏ដោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបោះបង់ចោលបងប្អូនប្រជាពលរដ្ឋជាដាច់ខាត ដោយសម្តេចទាំងទ្វេបានចាត់ទុករាល់ទុក្ខលំបាករបស់បងប្អូនទាំងអស់ជាទុក្ខលំបាករបស់សម្តេចផ្ទាល់ ។

បន្ទាប់មក លោកស្រី ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានបញ្ជាក់បន្ថែមថា បងប្អូនដែររងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គឺបណ្តាលមកពីគ្រោះធម្មជាតិ ភ្លៀងធ្លាក់ច្រើន មិនថាតែក្នុងរាជធានីភ្នំពេញ ឬ តាមបណ្តាលខេត្តមួយចំនួនគឺរងផលប៉ះពាល់ជាច្រើនផងដែរ តែប្រមុខរាជរដ្ឋាភិបាលគឺមិនទុក្ខអោយបងប្អូនរស់នៅដោយលំបាកនោះទេ ដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ខិតខំចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមបណ្តាលខេត្តក្រុង ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេ បានគិតគូរពីសុខទុក្ខ សុវត្ថិភាព ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូចពាក្យស្លោក ” ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ” ។
ជាចុងក្រោយ លោក ជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្តមណ្ឌលភ្នំពេញ បានធ្វើការអំពាវនាវអោយ បងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។ ម្យ៉ាងវិញទៀត លោក ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមអោយបងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ កុំអោយមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ដង្ហើមចេញចូល និង គ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៌គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

អំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន ៖
– អង្ករ ១០គីឡូក្រាម , ទឹកសុទ្ធ ១យួរ , មី ២៥កញ្ចប់ , ទឹកក្រូច ៤កំប៉ុង , ទឹកត្រី ២ដប, ទឹកស៊ីវអ៊ីវ ២ដប , រួមទាំងថវិកា ២០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង