ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណាំកញ្ឆាប្រមាណ ៨៤៥ដើម ស្មើនឹង ២៤រង ត្រូវបានកម្លាំងអាវុធហត្ថរកឃើញ និងបំផ្លាញចោល

156


តាកែវ៖ នៅវេលាម៉ោង ១៦ និង ៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ កំលាំងការិយាល័យ បទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការរងទទួលផែន យុត្តិធម៌បានចុះបង្ក្រាបទីតាំងដំណាំកញ្ឆាមួយកន្លែង ស្ថិតនៅភូមិ ពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ (ពុំឃើញមានម្ចាស់) ។ ជាលទ្ឋផលកម្លាំងបានកាប់បំផ្លាញដើមកញ្ឆានិងដុតចោលនៅនឹងកន្លែង ចំនួន ៨៤៥ ដើម ស្មើនឹង ២៤ រង កាប់ទំលាយអាងស្តុបទឹកចំនួន២ កន្លែងបំផ្លាញ ទុយោបូមទឹកស្រោចស្របកញ្ឆាចំនួន ២ខ្សែ ប្រហែលជាង២០០ មែត្រ។
បច្ចុប្បន្ន កំលាំងការិយាល័យជំនាញ បន្តស្រាវជ្រាវរកមុខសញ្ញា ម្ចាស់ដំណាំកញ្ឆាខាងលើ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង