គ្រោះថ្នាក់ចរាចរថ្ងៃទី៤ ខែសីហាស្លាប់២នាក់ របួស១៧នាក់
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ កើតឡើងចំនួន ៨លើក(យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ១០នាក់(ស្រី១នាក់) របួសស្រាល ៧នាក់(ស្រី៤នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១៥នាក់ (យប់១១លើក) ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូ ៨គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធំ ៤គ្រឿង ។ មូលហេតុបណ្តាលមកពី ល្បឿន ២លើក(២នាក់), មិនប្រកាន់ស្តាំ ៣លើក, ប្រជែង ១លើក និងបត់គ្រោះថ្នាក់ ២លើក ។គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៤លើក ផ្លូវខេត្ត ២លើក ផ្លូវលំ ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ៤លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ១លើក ស្លាប់១នាក់ របួស៣នាក់(ស្រី២នាក់) និងខេត្តកណ្តាល ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ៣០លើក បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ របួសសរុប ៤៩នាក់ របួសធ្ងន់ ២៧នាក់ របួសស្រាល ២២នាក់ ៕