ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ ក្បែរកូនប្រុស អាយុប្រហែល៤ឆ្នាំ នៅជាមួយក្នុងសង្កាត់ចោមចៅ៣

153

ភ្នំពេញ៖ ពលរដ្ឋស្ប្រទះឃើញត្រីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួលម្នាក់ឯង កាលពីម៉ោងងពីម៉ោងជិត៨យប់ថ្ងៃទី៤ សីហា ២០១៨ នៅបន្ទប់ជួលលេខ៦ ជាន់ទី១ ភូមិព្រៃទា សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ស្ត្រីដែលស្លាប់ខាងលើនេះឈ្មោះ ខឿន ហៅម៉ែអ៊ូខុង អាយុ៣៨ឆ្នាំមុខរបរ នៅផ្ទះជួល បន្ទប់លេខ៦
ជាន់ទី១ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយមានប្តីឈ្មោះ សុង សារ៉ែន អាយុ៣២ឆ្នាំ មុខរបរជាកម្មករសំណង់ ពេល
ស្ត្រីខាងលើស្លាប់ ប្តីមិនបាននៅជាមួយទេ ដោយសារគាត់ទៅធ្វើសំណង់ នៅឯខណ្ឌដង្កោបាត់ជាយូរថ្ងៃមកហើយ សល់តែកូនប្រុសអាយុប្រហែល៤ឆ្នាំ នៅជាមួយម្តាយ។

ចំណែកស្ត្រីម្នាក់ មានបន្ទប់ជួលក្បែគ្នា ជាមួយអ្នកស្លាប់ បានឱ្យដឹងដែរថា មុនកើតហេតុគាត់បានដួសបាយមួយចាន មានម្ហូបផងឲ្យប្តីគាត់ យកទៅឲ្យស្ត្រីខាងលើ ហូប ពេលប្តីគាត់កាន់ដល់មុខបន្ទប់ស្ត្រីខាងលើ ស្រាប់តែឃើញគាត់ដេកស្លាប់បាត់ទៅហើយ មិនដឹងតាំងពីម៉ោងប៉ុន្មានទេ ដោយមានកូនប្រុសអាយុប្រហែល៤ឆ្នាំដេកនៅក្បរ។
ស្ត្រីខាងលើបន្តថា៖ ឃើញហេតុការណ៍ខាងលើ ប្ដីគាត់បានប្រាប់អ្នកជិតខាង ជាដំណឹង និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ។

ក្រោយចុះពិនិត្យរបស់សមត្ថកិច្ចជំនាញ ការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្រ រាជធានីភ្នំពេញ និង ជាគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីខាងលើ ស្លាប់ដោយខ្យល់គរ ។

បច្ចុប្បន្នសពបានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ជាអ្នកចាត់ធ្វើបុណ្យ ដោយរកសាច់ញាតិអត់ឃើញ៕

អត្ថបទដែលជាប់ទាក់ទង