ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិរាជបើកល្បែងសុីសង ហ្គាមបាញ់ត្រី បើក២៤លើ២៤

64

ភ្នំពេញ :ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងបន្តទៀតថា ទីតាំងទាំងនោះគឺដាក់ឈ្មោះអធិរាជដែលកំពុងបើកលេងទាំងយប់ទាំងថ្ងៃ ដូចជាគ្មានខ្លាចពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនសូម្បីតែបន្តិចសោះ ព្រោះតែហេតុអ្វី…?ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ពលរដ្ឋលើកឡើងទៀតថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះ កំពុងបើកដំណើរការយ៉ាងរលូន ដោយទទួលបានអតិថិជនជាក្រុមអ្នកញៀនល្បែង ក៏ដូចជា ក្រុមជនសង្ស័យនាំគ្នាមកពួនសម្ងំលេងយ៉ាងរំភើយ ហើយអាចជាកន្លែងសំរាប់ការលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផងតែបើនៅតែមិនបង្រ្កាបបទល្មើសលួចឆក់ប្លន់ក្នុងសង្កាត់ទន្លេបាសាក់ច្បាស់ជាកើនឡើងជាមិនឃើញ ។

គេសង្កេតឃើញថា បើទោះបីជាមានការដាក់បទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេស ល្បែងស៊ីសងហ្គេមបាញ់ត្រីនេះយ៉ាងណាក៍ដោយ តែម្ចាស់បើកល្បែងស៊ីសងទាំងនោះ នៅតែបន្តលួចលាក់បើកលេងដដែលគ្រាន់តែលឺឈ្មោះយីហោទីតាំងអធិរាជបានន័យថាខ្លាំងណាស់(តែទីតាំងល្បែងសុីសងខុសច្បាប់ហានដាក់យីហោមិនខ្លាចនគរបាលទាល់តែសោះ ។ដូច្នេះហើយពលរដ្ឋសំណោមពរសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធលោក ថេង សុថុល គណ:អភិបាលខណ្ឌចំការមនជួយចុះទៅបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងនោះផង៕

អត្ថបទដែលជាប់ទាក់ទង