លោកគៀត ច័ន្ទថារិទ្ធ ៖ ការប្រកួតជាការស្វែងរកអត្តពលិកឆ្នើម ត្រៀមឈានឆ្ពោះទៅSEA GAMES នៅវៀតណាម
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានអំពាវនាវឲ្យចូល
រួមលេងកីឡាវាយកូនឃ្លីលើតុនេះ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត ដែលជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេសក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុរបស់យើង ឲ្យកាន់តែមានការរីកចម្រើន។
ប្រធានបន្តថា គ្រប់ការប្រកួតគឺជាឱកាសដើម្បីឲ្យសហព័ន្ធ ស្វែងរកបានកាន់តែច្រើននូវកីឡាករកីឡាការិនី ដែលមានសមត្ថភាពពិតប្រាកដ។ កីឡាករ-កីឡាការិនីឆ្នើម ដែលរកបានសហព័ន្ធនឹងបណ្ដុះបណ្ដាលថែមទៀត ដើម្បីត្រៀមទៅប្រកួតSEA GAMES លើកទី៣១
នៅប្រទេសវៀតណាម ឆ្នាំ២០២១ខាងមុខនេះ ហើយក៏ជាការត្រៀមសម្រាប់ស៊ីហ្គេមលើកទី២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការប្រកួតនេះក៏ផ្តល់ឱកាស ឲ្យកីឡាករ-កីឡាការិនីរបស់យើង ដូចជាគណៈកម្មការរបស់យើង បានដកពិសោធន៍ ទាំងការប្រកួត បច្ចេកទេសប្រកួត ក៏ដូចជាដកពិសោធន៍ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ដើម្បីតៀមធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ។
ប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុរូបនេះបន្ថែមទៀតថា ចាប់ពីពេលនេះទៅសហព័ន្ធកាន់តែមានភាពរឹងមាំដោយសារតែមាន
ការចូលរួមច្រើនពីផ្នែកឯកជន ដែលពួកគេបានផ្ដល់ឲ្យសហព័ន្ធនូវសម្ភារៈហ្វឹកហាត់ ប្រាក់រង្វាន់បន្ថែមសម្រាប់ជ័យលាភី មិនតែប៉ុណ្ណោះពួកផ្ដល់លទ្ធភាពឲ្យសហព័ន្ធ រៀបចំព្រឹត្តិការណ៍ប្រកួតបានកាន់តែច្រើន៕ដោយ៖បញ្ញាស័ក្តិ