ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គូ្របង្រៀននិងសិស្ស ៧នាក់បានស្លាប់ និង ៧០នាក់ទៀតបានរងរបួស ពេលកំពុងរៀនថ្នាក់គួរអានក្នុងសាលា ដោយការវាយប្រហារដោយគ្រាប់បែក នៅក្នុងប្រទេសប៉ាគីស្ថាន

119

ប៉េសាវ៉ា ៖ យ៉ាងហោចណាស់មានសិស្សចំនួន៧នាក់ បានស្លាប់ និង ៧០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែក ខណៈពួកគេកំពុងសិក្សាថ្នាក់គួរអានក្នុងសាសាមួយ ដែលស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NST Online ។

លោក Mohammad Ali Gandapur មន្រ្តីប៉ូលីសជាន់ខ្ពស់ម្នាក់ បាននិយាយថា ហេតុការណ៍វាយប្រហារដោយគ្រាប់បែកនេះ បណ្តាលឱ្យសិស្សចំនួន ៧នាក់បានស្លាប់ និងអ្នករងរបួស ៧០នាក់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ។

គាត់បាននិយាយថា អ្នកស្លាប់ទាំងអស់គឺជាបុរសដែលមានអាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំ ។ ចំណែកឯគ្រូបង្រៀន និងក្មេងប្រុសអាយុ ៧ឆ្នាំ ស្ថិតក្នុងចំណោមអ្នករងរបួស ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ ។

គួរជម្រាបថា ការផ្ទុះនេះកើតឡើងបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសប៉ាគីស្ថាន។ ហើយតំបន់ប៉េសាវ៉ា ធ្លាប់ជាចំណុចកណ្តាលនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសដោយក្រុមជីហាដនិយម បានផ្តោតគោលដៅទៅលើកម្លាំងសន្តិសុខនិងទីសាធារណៈនៅក្នុងទីក្រុងក្បែរព្រំដែនភាគពាយព្យជាមួយប្រទេសអាហ្វហ្គានីស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង