ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹកកម្ពុជា មនត្រស ផានសុវណ្ណអារុនទទួលលទ្ធផលល្អនៃ Arena Swimming Champions 2020 Thailand

177


ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា កីឡាករហែលទឹកកម្ពុជា មនត្រស ផានសុវណ្ណអារុនដែលចូលរួមការប្រកួតកីឡាហែលទឹកក្នុងព្រឹត្តិការណ៍ Arena Swimming Champions 2020 Thailandនៅប្រទេសថៃទទួលបានលទ្ធផលល្អប្រសើរ ទោះបីកីឡាកររូបនេះមិនទទួលបានមេដាយក៏ដោយ។
លោកបានបន្តថា កីឡាករហែលទឹក មនត្រស ផានសុវណ្ណអារុនចូលរួមការប្រកួតខាងលើកចំនួន៤វិញ្ញាសា គឺហែលចម្ងាយ៥០ម៉ែត្រនិង១០០ម៉ែត្រផ្ងារព្រមទំាងវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រនិង១០០ម៉ែត្រសេរីនេះគឺជាការប្រកួតសាកល្បងសមត្ថភាពរបស់កីឡាកររូបនេះ។
កីឡាករហែលទឹក វ័យក្មេងមួយរូប ទៅធ្វើការហ្វឹកហាត់ ព្រមទាំងបណ្តុះបណ្តាល រយៈពេលមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃរយៈពេលមួយឆ្នាំពេញ ក្រោមអាហារូបករណ៍ FINA “FINA Scholarship” ។
កីឡាករហែលទឹកវ័យក្មេង ផានសុវណ្ណណារុន ម៉ុងត្រុស គឺជាកីឡាករ ស្ថិតក្នុងក្រុមជម្រើជាតិ របស់សហព័ន្ធ ប្រសិនបើរូបគេទទួលបានហ្វឹកហាត់ល្អ ប្រសើរនោះ សហព័ន្ធនឹងបន្តឲ្យគាត់ធ្វើការរហូត ដល់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES ២០២៣ ។ សាលាដែល ផានសុវណ្ណណារុន ទទួលការបណ្តុះបណ្តាល គឺសាលារបស់អត្តពលិកកីឡាករ-កីឡាការិនី ហែលទឹកឆ្នើម៕

អត្ថបទដែលជាប់ទាក់ទង