ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសទំនើង ​យក​ឈើ​ជ្រុង វាយ​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន បណ្ដាល​ឲ្យ​រយះ​ក្បាល​ហូរឈាម​ស្រោច​ខ្លួន​

84

 

​ឧ​ត្ត​រ​មានជ័យ​៖ ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នគរបាល​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ជា​កូន ដែល​បាន​យក​ឈើ​ជ្រុង​វាយ​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន បណ្ដាល​ឲ្យ​រយះ​ក្បាល​ហូរឈាម​ស្រោច​ខ្លួន ដោយ​មូលហេតុ ខឹង​នឹង​ឱ​ពុក​មិន​ធ្វើ​ម្ហូប ។

​នៅវេលា​ម៉ោង ៧​និង​៤០ នាទី ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ​២០២០ ដោយមាន​ការចង្អុលបង្ហាញ និង​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សមត្ថកិច្ច​ស្រុក​បន្ទាយ​អំពិល បានធ្វើការ​បង្ក្រាប​ករ​ណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំ​ម្ង​ន់​ទោស ប្រព្រឹត្ត​កាល​វេលា​ម៉ោង ១៩​និង​០០ នាទី ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ នៅ​ភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ធៀន ផល ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ បាន​យក​ដំបង​ឈើ​ប្រវែង ៧១​សង់ទីម៉ែត្រ វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវជា​ឱ​ពុក​បង្កើត បណ្តាល​ឲ្យ​រងរបួស ចិញ្ចើម ចំនួន ៣ កន្លែង​។ មូលហេតុ ខឹង​និង​ឱ​ពុក​មិន​ធ្វើ​ម្ហូប ។

លោកស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​លោក​អធិការ​ស្រុក នាំ​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង​បានប្រគល់​ថវិកា​មួយចំនួន ដល់​ជនរងគ្រោះ​ផងដែរ​។​
ដោយឡែក​ជនដៃដល់ ត្រូវ​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ មក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ៕​


អត្ថបទដែលជាប់ទាក់ទង