ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច៖ កណ្ដុំឆែបស្មានតែជាផ្លូវហាយវ៉េ តាមពិតជាផ្លូវប្រណាំងឡានសោះ ?

696

ភ្នំពេញ៖
និយាយទៅខ្ញុំមិនមែនជាអ្នកចូលចិត្តស៊ីត្រាវឲ្យរមាស់មាត់ហើយទៅអង្គុយនិយាយដើមគេនោះទេតែខ្ញុំជាមនុស្សមាត់ដាចចូល
ចិត្តឃើញអីថាហ្នឹងតែម្ដង ។
ពីមុនជាអ្នកភ្នំពេញដែលរស់នៅស៊ីវីល័យតាមរបៀបអ្នកក្រុង ។ នៅភ្នំពេញរាល់ការបើកបរមានការគោរពច្បាប់ច្រើនគឺទាំងការ
ប្រើល្បឿន ទាំងការប្រើប្រាស់ផ្លូវថ្នល់ ព្រមទាំងការអធ្យាស្រ័យគ្នាទៅវិញទៅមកនៅក្នុងការបើកបរ ។
ពេលនេះក្លាយខ្លួនជាអ្នកចំការមករស់នៅតាមផ្លូវជាតិលេខ១ ។ផ្លូវជាតិលេខ១ត្រូវបានគេផ្ដល់ឈ្មោះជាទូទៅថាជាផ្លូវហាយវ៉េដែល
អ្នកជនបទគេហៅថាផ្លូវអាស៊ាន ។បានជាគេហៅបែបនេះដោយសារតែផ្លូវនេះជាផ្លូវសេដ្ឋកិច្ចតភ្ជាប់ពីព្រំប្រទល់ប្រទេសវៀតណាមទៅ
បណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន ។
ជាផ្លូវដែលមានទំហំធំហើយការបើកបរក៏លឿនហើយនៅពេលមានការប៉ះទង្គិចគ្នាមិនដែលមានអ្នករងរបួសឡើយគឺមានតែអ្នក
ស្លាប់ប៉ុណ្ណោះ ។ជាផ្លូវដែលមានរថយន្ដកុងតឺន័រឆ្លងកាត់ច្រើននិងមានអ្នកបើកបរវ័យក្មេងៗហើយបើកបរដោយគ្មានការអធ្យាស្រ័យគ្នានោះឡើយ ។
ជួនកាលពួកគេបើកប្រជែងគ្នាដោយវ៉ាខាងស្ដាំដៃធ្វើឲ្យអ្នកជិះម៉ូតូត្រូវធ្លាក់ចេញពីថ្នល់ជួនកាលឡានតូចក៏ចុះទៅមុជទឹកនៅសង
ខាងថ្នល់ក៏មានដែរ ។តូបអ្នកលក់ផ្លែឈើ តូបលក់ពោតស្ងោរនៅតាមចិញ្ចើមថ្នល់ជួនកាលគេបើកឡានកុងតឺន័រចូលស៊ីតែម្ដងក៏មានដែរ ។
ដោយសារតែរឿងរ៉ាវបែបនេះវាកើតមានញឹកញាប់ពេកទើបពេលនេះគេបានចាត់ទុកថាគឺជាទីលានប្រណាំងរថយន្ដកុងតឺន័រ ។
បញ្ហាឡានកុងតឺន័រជារឿងមួយហើយចុះឡានរថយន្តតាក់ស៊ីស្អីនឹងគេដែរ ។សម័យនេះហើយផ្ទុកមនុស្សដូចកន្តំហើយបើនិយាយពីល្បឿនបើក
បរវិញអ្ហេះគឺផ្ដាច់ព្រលឹងតែម្ដង ។
សូមប៉ូលីសតាមផ្លូវជាតិលេខ១មេត្តាជួយមើលពីករណីនេះផងកុំឲ្យគេនិយាយដើមច្រើនពេកព្រោះនេះជាផ្លូវសម្រាប់មនុស្សទូទៅ
ធ្វើដំណើរមិនមែនជាទីលានប្រណាំងឡានតាក់ស៊ី ឬ ឡានកុងតឺន័រនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង