ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មេធាវី​ ទេព ពៅ ស្លាប់​នៅក្នុង​មន្ទី​ពេទ្យ​លី​ស្រី​វី​ណា​

79

ភ្នំពេញ : បុរសមេធាវីម្នាក់មានអាការ:មិនស្រួលក្នុងពោះហើយអោយគ្រួសារដឹកមកមន្ទីរពេទ្យឯកជនសង្ស័យដឹងអីសំរាកពេទ្យបានតែ២ម៉ោងស្លាប់បាត់បង់ជីវិតបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោងម៉ោង០៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០២០នគរបាលចុះមកគ្លីនិកលី ស្រីវីណា ដើម្បីសាកសួរនាំពេទ្យពីមូលហេតុ តាមផ្លូវ១៦៣កែង៤៧២ សង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ ទេព ពៅ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមេធាវី ស្នាក់នៅផ្ទះលេខ៥៥Eo1 ផ្លូវ១៣៦ ស្ថិតនៅភូមិ១ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ប្រភព័ត៍មានពីនគរបាលបានអោយដឹងថាជនរងគ្រោះគាត់ជិះកង់បីឥណ្ឌាសំរាកព្យាបាលនៅគ្គីនិកលី ស្រីវីណាដោយខ្លួនឯងនៅម៉ោង២និង២២នាទីទៀបភ្លឺហើយប្រាប់វេជ្ជបណ្ឌិតស្រីថាគាត់មានអាការ:ចុងដង្ហើមហើយវិជ្ជបណ្ឌិតបានសួរទៅអ្នកជំងឺមានឈឺបែបនេះដូចពីមុនទេអ្នកជំងឺឆ្លើយមិនធ្លាប់ឈឺនោះទេបន្ទាប់មកគ្រូពេទ្យអោយថ្នាំចុកពោះមួយគ្រាប់លេបហើយវាស់សម្ភាធឈាមមានកម្រិត១៥១លើ១១០វាសឭចង្វក់បេះដូងមានកម្រិត៧៨វាស់កំដៅ៣៧អង្សាសេនិងវាស់កម្រិតអុកសុីសែន៩៨ភាគរយនិងមានទម្ងន់១០២គីឡូក្រាមកំពស់១,៧០មែត្រក្រោយពិនិត្យរួចគ្រូពេទ្យបានព្យួរសេរ៉ូមចំនួន៣កំផ្លោកសំរាប់បំបាត់ការឈឺចាប់សំរាប់ទប់អាសុីតនិងក្រពេះ ។រហូតដល់ម៉ោង៣និង០៧នាទីរំលងអាធ្រាត្រអ្នកជំងឺមានអាការ:ឈ្លក់ខ្យល់ដង្ហើមវេជ្ជបណ្ឌិតនិងគលានុបដ្ឋាកយិកាបានបរញ្ញាប់ធ្វើចលនាអោយអ្នកជំងឺសង្រ្គោះបឋមហើយយកឧបករណ៍វាស់ជនរងគ្រោះលេងដំណើរការក៏បានទូរស័ព្ទហៅរថយន្តសង្រ្គោះដើម្បីដឹកយកទៅមន្ទីរពេទ្យរដ្ឋវិញតែរថយន្តសាមុយមកដល់គ្រូពេទ្យបានពិនិត្យនៅម៉ោង៣និង៤៥នាទីរំលងអាធ្រាត្រជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។រួចក្រុមគ្រួសារមនអស់ចិត្តបានប្ដឹងនគរបាលអោយចុះមកទីតាំងពេទ្យដើម្បីពិនិត្យជំងឺស្លាប់ដោយសារជំអឺឬមកពីខុសបច្ចេកទេសពេទ្យ ។ហើយស្នើសុំអោយខាងគ្គីនិកជួយថវិការដើម្បីធ្វើបុណ្យចំនួន៤មុឺនដុល្លាផងដែរ ។

វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្នគ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញថា ករណីខាងលើស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង សពបានប្រគល់អោយក្រុមគ្រួសារយកទៅវត្តសំពៅមាសធ្វើបុណ្យតាមប្រពៃណី ។នគរបាលបានបញ្ជាក់ថាក្នុងនោះដែរការសម្របសម្រួលរវាងក្រុមគ្រួសារអ្នករងគ្រោះនគរបាលមិដឹងទេដែលស្នើសុំអោយខាងគ្គីនិកលី ស្រីវីណាចំនួន៤មុឺនដុល្លាសហរដ្ឋអាមេរិចហើយខាងគ្លីនិកជួយថវិកាតាមសំណើរក្រុមគ្រួសារសពហើយរាល់ឯកសារពាក់ព័ន្ធនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីផុតដៃនគរបាលយុត្តិធម៍ ។

 

 

អត្ថបទដែលជាប់ទាក់ទង