ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រម បានចេញដីកាបង្គាប់ឲ្យនាំខ្លួនស្ត្រីម្នាក់ ដែលបន្លំធ្វើជាជនមានពិការ ចូលរួមក្នុងការតវ៉ានៅមុខស្ថានទូតចិន

57

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនស្ត្រីម្នាក់ ដែលបន្លំធ្វើជាជនមានពិការ ក្នុងរូបភាពនយោបាយ ដែលធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូនិងកិត្តិយសជនមានពិការភាពពិតប្រាកដ ចូលរួមក្នុងការតវ៉ានៅមុខស្ថានទូតចិននាពេលកន្លងមក ដែលលោកចៅក្រមបានដាក់ស្ថិតក្រោមការពិតិត្យពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងសារនៅលើ page facebook ផ្លូវការរបស់លោកនៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២០នេះថា ជនខិលខូចត្រូវតែទទួលខុសត្រូវចំពោមុខច្បាប់!។

លោកសូមអរគុណសមត្ថកិច្ចពាក់ព័ន្ធដែលបានឆ្លើយតបនឹងការស្នើសុំវែកមុខជនខិលខួចបន្លំធ្វើជាជនមានពិការ ក្នុងរូបភាពនយោបាយ ដែលធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូនិងកិត្តិយសជនមានពិការភាពពិតប្រាកដ។ សូមមេត្តាបន្តតាមដានវែកមុខជននៅពីក្រោយខ្នងថែមទៀត។

លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួន ឈ្មោះ សាត ជា ភេទស្រី កើតថ្ងៃទី៧ ខែ ៣ ឆ្នាំ១៩៥៣ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីកន្លែងកំណើតភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទីលំបែបច្ចុប្បន្នផ្ទះលេខ៦៣ង ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។

លោកចៅក្រមបានសម្រេចដាក់ឲ្យស្ថិតក្រោមការពិតិត្យពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សប្តិសុខសង្គម ប្រព្រឹត្ត នៅចំណុចមុខស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន សង្កាត់ទួលទំពូង ខណ្ឌចំការម រាជធាឪភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១០ តាមបញ្ញតិមាត្រា៩៩៩ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

តាមរបាយការណ៍សំយោគ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ របស់ការិយាល័យប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន បានស្នើសុំដីកាបញ្ជាឱ្យនាំខ្លួនឈ្មោះ សាត ជា។ ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សាត ជា មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺ។ ហេតុដូច្នេះសម្រេច ឲ្យខ្លួនឈ្មោះ សាត ជា ដែលមានអត្តសញ្ញាណខាងលើ ។ បង្គាប់មកកម្លាំងសាធារណៈ ឲ្យចាប់ខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថាសាលាដំបូងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះបានចេញដីកាឃុំខ្លួនមេខ្លោងចំនួន ៣នាក់ដែលបានដឹកនាំមនុស្សមួយក្រុមប្រមាណជា ១៥ នាក់ធ្វើការតវ៉ានៅមុខស្ថានទូតចិនកាលពីថ្ងៃទី ២៣ខែតុលា៕

អត្ថបទដែលជាប់ទាក់ទង