ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសុខាភិបាលរាជធានី ស្នើដល់ពលរដ្ឋអញ្ជើញ មកទទួលសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ សេវាពន្យារកំណើត ពិនិត្យពិគ្រោះជំជឺទូទៅ

4,445

ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានស្នើសូមប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ អញ្ជើញមកទទួលសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ សេវាពន្យារកំណើត ពិនិត្យពិគ្រោះជំជឺទូទៅ ជម្ងឺកាមរោគ របេង ពិនិត្យផ្ទៃពោះ សំរាលកូន សារអប់រំសុខភាព ការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀន និងវិធានការបង្ការជម្ងឺ…នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលស្តិតនៅជិតផ្ទះ(តិចជាង៥គីឡូម៉ែត្រ) របស់លោក លោកស្រី ក្នុងរាជធានីភ្នំពេញ។

លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការពារប្រសើរជាងការព្យាបាល ហើយលោក
សូមបង ប្អូនដែលចង់ស្វែងយល់ពីសារអប់រំសុខភាព សូមអញ្ជើញទៅទស្សនាស្ពតវីដេអូខ្លី ស្តីពីការអប់រំសុខភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះរបស់លោក លោកស្រី នៅទូទាំងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង