ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះ​ម៉ូតូ​បុក​ឡាន​ស្លាប់ នៅ​កៀនស្វាយ​

126

កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ គោក រវាង​ម៉ូតូ នឹង​រថយន្ត បណ្តាលអោយ​ស្លាប់​ម្នាក់​និង​ខូចខាត​ម៉ូតូ ០១​គ្រឿង​។​
លោក​អធិការ​បន្តទៀតថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០២០
​ម៉ោង​២៣​និង​៥៥​នាទី​នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​KM៣០-៣១ ចំណុច​ភូមិ កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​
លោក​អធិការ​បន្តទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ ០១​គ្រឿង ម៉ាក់​HONDA MSX C125 សេរី​២០0៦ ពណ៌​ខ្មៅ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1cy7877 បើកបរ​ដោយ ឈ្មោះ ស្រូ​យ រ៉ាស៊ី ភេទ​ប្រុស អាយុ ២១ ឆ្នាំ​ជនជាតិខ្មែរ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​បើក​មាន​ទិសដៅ​ពី​ភ្នំពេញ អ​ក្ន​លឿង ពេល​បើក​មកដល់​កន្លែង​កើតហេតុ​ខាងលើ​បាន បុក​ជាមួយ​រថយន្ត​០១​គ្រឿង​ម៉ាក់ FUSO ពណ៌​ខៀវ ប្រភេទ​បែន ពាក់​ផ្លាកលេខ​ភ្នំពេញ 3D 2772 ដែល​ខូច​ចត​ទុកចោល បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​១​នាក់ ភេទ​ប្រុស ត្រូវបាន​សាច់ញាតិ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​០១​គ្រឿង និង​រថយន្ត​បានក​ម្លាំ​ប៉ុស្តិ៍នគរបាល​បន្ទាយដែក យកមក​រក្សាទុក​នៅ​កន្លែង​កើ​ហេតុ​រង់ចាំ ជំនាញ​ចរាចរណ៍​សណ្តា​ប់​ធ្នាប់​ស្រុក​កៀនស្វាយ ធ្វើការ​វាស់វែង​នឹង​យកទៅ​រក្សា​ទុកជា​ភស្តុតាង តាម​នីតិវិធី​។​
តាម​ការសន្និដ្ឋាន​ពី​ផ្នែក​ជំនាញ​ករណីនេះ បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស្រ៊ូ​យ រ៉ាស៊ី បើកបរ ធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន មិនបាន​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាងមុខ​មាន​ឧបសគ្គ​៕​

អត្ថបទដែលជាប់ទាក់ទង