ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេស​បារាំង​និង​អាល្លឺម៉ង់​បង្ខំចិត្ត​បិទ​ប្រទេស​ជាថ្មី ដោយសារ​រលក​ទី​២​នៃ​កូ​វីដ​១៩ បោកបក់​ដល់​កម្រិត​កំពូល​

138


​បារាំង​៖ ប្រធានាធិបតី​បារាំង​លោក អ៊ែ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​អធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់​ជែ​ឡា មើ​គែល បានសម្រេច​ចិត្ត​ដាក់​ប្រទេស​របស់ខ្លួន ក្រោម​វិធានការ​បិទទ្វារ​សាជាថ្មី នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ខណៈ​រលក​ទី​២​នៃ​ការឆ្លង​រាតត្បាត COVID-19 បាននិងកំពុង​គំរាមកំហែង​កាន់តែខ្លាំង​ឡើង នៅក្នុង​តំបន់​អឺរ៉ុប​មុននឹង​រដូវរងារ​ចូលមក​ដល់​។ នៅក្នុង​ក្រោម​វិធានការ lockdown ក្នុងប្រទេស​បារាំង ដែល​នឹងត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ប្រជាជន​នឹងត្រូវ​តម្រូវឱ្យ​ស្ថិតនៅ​ក្នុងផ្ទះ លើកលែងតែ​ករណី​ចាំបាច់​ខ្លាំង​ដូចជា ការ​ចេញទៅ​ទិញ​ចំណីអាហារ​, ថ្នាំពេទ្យ ឬ​ទៅកាន់​មន្ទីរពេទ្យ និង​អាច​ហាត់ប្រាណ​នៅ​ខាងក្រៅ​ត្រឹម​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​ពួកគេ​អាច​នឹងត្រូវ​បានអនុញ្ញាត​ឱ្យទៅ​ធ្វើការ បើសិនជា​ការងារ​នោះ​មិនអាច​ធ្វើការ​ពី​ផ្ទះ​បាន​។ តែ​សាលារៀន​នៅតែ​បើក​ដំណើរការ​ដដែល​។​
​គួរ​ជម្រាប​ថា បើតាម worldometers កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បារាំង​មាន​ករណី​ឆ្លង COVID-19 ៣៦,៤៣៧​នាក់​ក្នុង​មួយថ្ងៃ និង​អ្នកស្លាប់​ថ្មី​២៤៤​នាក់ នាំឱ្យ​អ្នក​ឆ្លង និង​ស្លាប់​សរុប កើន​ដល់​១.២​លាន​នាក់​ក្នុងនោះ​ស្លាប់​សរុប ៣៥,៧៨៥​នាក់​។ រីឯ​អាល្លឺម៉ង់​វិញ​រកឃើញ ១៦,២០២​នាក់​ក្នុង​មួយថ្ងៃ នាំឱ្យ​អ្នក​ឆ្លង​សរុប ៤៩៧,៦២១​នាក់ ក្នុងនោះ​ស្លាប់​សរុប ១០,៣៥៩​នាក់​៕CNA​

អត្ថបទដែលជាប់ទាក់ទង