នៅថ្ងៃទី២៩ តុលាស្លាប់៤នាក់ និងរបួស២០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រីម្នាក់) របួសធ្ងន់១៣នាក់(ស្រី២នាក់) និងរបួសស្រាល៧នាក់ (ស្រី២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ តុលានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ១៣លើក ៕