ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាប់ចោទ ១នាក់ ពីបទ ប្លន់ប្រដាប់អាវុធ

112

ខេត្តត្បូងឃ្មុំ: ដោយអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ៣១៥៣ ចុះថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តកំពង់ចាម ឃាត់ខ្លួនជនជាប់ចោទ ១នាក់ ពីបទ ប្លន់ប្រដាប់អាវុធ។

នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដោលជ្រុំ នៃ អធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចាប់ឃាត់ខ្លួនជនជាប់ចោទ ០១នាក់ ពីបទ ប្លន់ប្រដាប់អាវុធ ប្រព្រឹត្តទៅ នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០០៩។

ជនជាប់ចោទឈ្មោះ ជិញ រ៉ី ហៅ អ៊ូ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់ និងនាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកពញាក្រែក ដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង