ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់​អេចអូច ៖ អ្នកបង្កើត​ផេ​ក ឬ វេ​ប​សាយ​គ្មាន​វិជ្ជាជីវៈ​

721

​ ​
​ភ្នំពេញ​៖​សព្វថ្ងៃនេះ​សម្បូរ​អ្នកបង្កើត​ផេ​ក ឬ សារព័ត៌មាន​អេឡិចត្រូនិក​ណាស់​ដែល​ខ្លះ​បង្កើត​ដោយមាន​ច្បាប់​ចំពោះ​ខ្លះទៀត​គេ​​បង្កើ់ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​តែម្ដង ។​
​ ​
​ពួកគេ​យក​ផេ​ក​របស់គេ​ធ្វើជា​ឧបករណ៍​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ទាំង​ខ្លួនឯង​គ្មាន​វិជ្ជាជីវៈ​ក៏មានដែរ ។​ស្ថានភាព​បែប​​នេះ​ធ្វើ​ឲ្យ​គេ​នឹង​ឃើញ​ដល់​កាលពីដើម​ទសវត្សរ៍​ឆ្នាំ​៩០​ដែល​កាលនោះ កុន​ខ្មែរ​ទើបតែ​ចាប់ផ្ដើម​រីកចម្រើន​នោះ​ខ្លះ​គ្រាន់តែ​ថត​ការ​គេ​បាន​មួយ​​រោង​សោះ​បាន​បើក​ផលិតកម្ម​កុន​ដោយ​តាំងខ្លួន​ជា​កាមេរ៉ា​មែន ដោយ​ថតកុន​ខ្លួនឯង ដឹកនាំ​រឿង​ដោយ​ខ្លួនឯង​កែសម្រួល​ខ្លួនឯង​លុះដល់​​ពេល​ដាក់​បញ្ចាំង​គ្មាន​អ្នកទស្សនា​ខ្លះ​លើក​ប៉ាយ​បានតែ​មួយថ្ងៃ​ទម្លាក់​ចុះ​ក៏មានដែរ ។​
​ ​
​កាលនោះ​គ្រាន់តែ​នៅ​ក្រុងភ្នំពេញ​មាន​ផលិតកម្ម​កុន​ដល់​ទៅ​ជាង​១០០​ឯណោះ ។​ពេលនេះ​ធ្លាក់​ដល់​យុគសម័យ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក​ដែល​អ្នកខ្លះ​ពុំ​ធ្លាប់​បានទទួល​ការបណ្ដុះបណ្ដាល​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន​សោះ​ក៏​តាំងខ្លួន​ជា​នាយក​គេហទំព័រ ឬ ផេ​ក​ហើយ​ដើររក​ព័ត៌មាន​តាម​រូបភាព​គម្រាមកំហែង​គេ ។​
​ ​
​ខ្លះទៀត​បំពេញការងារ​ដោយ​បំពាន​លើ​កិត្តិយស​របស់​មនុ​ស្សទូ​ទៅ កា​ឈ្លេចសួរ​ព័ត៌មាន​ប៉ូលីស​ក្នុងខណៈដែល​ព័ត៌មាន​នេះ​ស្ថិត​​នៅក្នុង​ការស៊ើបអង្កេត​របស់​ប៉ូលីស លុះ​ប៉ូលីស​មិន​ប្រាប់​ក៏​តាំង​ផ្សព្វផ្សាយ​បំផ្លើស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ប៉ូលីស​ក៏មានដែរ ។​តាមពិត​សេរី​​ភាព​នៃ​សារពត៌មាន​ត្រូវបាន​បើកទូលាយ​តែ​អ្វីៗ ត្រូវធ្វើ​នៅក្រោម​ច្បាប់សារព័ត៌មាន ជាមួយ​នឹងធ្វើ​ដោយមាន​វិជ្ជាជីវៈ​ពិតប្រាកដ ។​
​ ​
​ជាការ​ពិត​អ្នកសារព័ត៌មាន​ពិត​ជាមាន​សិទ្ធិ​សួរ​មែន​តែ​គេ​ក៏មាន​សិទ្ធ​មិន​ឆ្លើយ​ដែរ ។ ក្នុង​យុគសម័យ​ដែល​កាសែត​បោះពុម្ព​កំពុងតែ​​ឈានទៅ​ក្ស័យធន​ជា​បណ្ដើរៗ​នោះ​សារព័ត៌មាន​អេឡិចត្រូនិក​មាន​តួនាទី​សំខាន់​ណាស់​តែ​កុំភ្លេចថា​មនុស្ស​សុទ្ធ​តែមាន​កិត្តិយស​ដូចគ្នា​យើង​ជា​អ្នកកាសែត​កុំ​ឲ្យ​គេ​ដៀល​ថា​ពួក​អា​ក្រ​សែត​ហេស ហេ ៕

​ ​

អត្ថបទដែលជាប់ទាក់ទង