ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ម្នាក់ដើរលេងបុណ្យអុំទូក ឈឺពោះ​ឆ្លងទន្លេ នៅលើ​សួនច្បារ​ខាងត្បូង​ព្រះបរមរាជវាំង

68

​ភ្នំពេញ​៖​ករណីនេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន ដោយ​គេ​បានឃើញ​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ ចុះ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ​។​
​អាជ្ញាធរ​បាន​អះអាងថា​ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ​នៅលើ​សួនច្បារ​ខាងត្បូង ព្រះបរមរាជវាំង វេលា​ម៉ោង ១១ និង ១៥​នាទី​យប់​ថ្ងៃទី​៣១​ខែតុលា ឆ្នាំ​២០២០ ។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា ករណី​មាន​ស្ត្រី ឈឺពោះ​ឆ្លងទន្លេ​នៅលើ​សួនច្បារ​ខាងត្បូង ព្រះ បរមរាជវាំង​ក្នុង​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ភ្លាមៗ​។ លោក​សុខ ពេញ​វុ​ធ​អភិបាល​ខណ្ឌដូនពេញ បាន ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យបង្អែក​ចតុមុខ មក​ដឹក​គាត់​យកទៅ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង