ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន ច្រានចោលព័ត៌មានគ្មានការពិត ដែលផ្សព្វផ្សាយលើគណនី Facebook មួយ ពាក់ព័ន្ធតម្លៃរបបអាហារ និងការស្នាក់ធ្វើចត្តាឡីស័ក

93

ភ្នំពេញ៖ វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ខែវិច្ឆិកានេះ បានច្រានចោលរបស់ក្រសួងសុខាភិបលេីការផ្សាយរបស់សារព័ត៌មានអនឡាញ​មួយ នាថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២០​ ស្តីពីការបង់ថ្លៃស្នាក់​ ហូបចុករបស់ម្ចាស់អាក់ខោន​ឈ្មោះ​ San Sek Sokhom ។

ក្រសួងសុខាភិបាល​ សូមច្រានចោលទាំងស្រុងនូវការផ្សាយមិនត្រឹមត្រូវរបស់សារព័ត៏មានអនឡាញ​ NP Video ដែលបានចាក់ផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមពីថ្ងៃម្សិលមុិញនេះ ស្តីពីតម្លៃរបបអាហារ​ និងការស្នាក់ធ្វេីចត្តាឡីស័ក​ របស់បុគ្គលដែលមានអាក់ខានឈ្មោះ​ San Sek Sokhom​ ដែលមានចរិតបំពុលសង្គម​ និងចោទប្រកាន់ដោយមិនទាំងយល់ពីនិតិវិធីក្នុងការជ្រេីសរេីសកន្លែងធ្វេីចត្តាឡីស័ក​ ក្នុងពេលដែលក្រសួងសុខាភិបាលកំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់កុំឲ្យមានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩​ ពីក្រៅប្រទេសមកកម្ពុជា។

ក្រសួង​ សូមបញ្ជាក់ជូនថា​ ការជ្រេីសរេីសសណ្ឋាគារសម្រាប់ធ្វេីចត្តាឡីស័ក​ ដោយបង់ថ្លៃ​ គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង​ ដោយគ្មានការបង្ខិតបង្ខំឡេីយ​ ព្រមទាំងមានការចុះហត្ថលេខាលេីទម្រង់ជ្រេីសរេីសទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។ ប្រសិនបេីបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ​ និងចំណីអាហារខ្លួនឯងនោះ​ គាត់អាចជ្រេីសរេីសយកកន្លែងដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។ តែករណីនេះ​ គឺបុគ្គលរូបនេះ​ ដឹងហេីយថាត្រូវបង់ថ្លៃសណ្ឋាគារ​ និងម្ហូបអាហារ​ ហេីយជ្រេីសយកដោយខ្លួនឯងទៀត​ តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ​ ដែលក្រសួង​ សូមប្រកាសច្រានចោលទាំងស្រុងនូវរាល់ការលេីកឡេីងតាមការផ្សាយរបស់​ NP Video និងបុគ្គលរូបនេះផងដែរ។ NP Video គួរតែមុននឹងផ្សាយ​ ត្រូវស្រាវជ្រាវពិនិត្យមេីលឲ្យបានច្បាស់លាស់ជាមុនសិន​ ចៀសវាងការផ្សាយមិនត្រឹមត្រូវ​ ដែលធ្វេីឲ្យមានការយល់ច្រឡំ​ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន​ និងកំពុងខិតខំធ្វេីការទាំងថ្ងៃទាំងយប់​ មិនទាំងបានឈប់សម្រាកផងនោះ។ រីឯ​ ការបង់ថ្លៃ​ស្នាក់នៅ​ ហូបចុកសម្រាប់ជនជាតិខ្មែរ គឺបង់ឲ្យទៅសណ្ឋាគារ​ផ្ទាល់តែម្តងដោយខ្លួនឯង​ ដែលសណ្ឋាគារជាអ្នកទទួលបន្ទុកផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ​។

ក្រសួងសូមជូននូវការពន្យល់​ និងការឆ្លេីយតបចំពោះការលេីកឡេីងពីរឿងនេះ​ ជូនទៅបុគ្គលរូបនោះ​ ដែលបានប្រេីប្រាស់អាក់ខោនផ្សេងៗគ្នា​ តែសាច់រឿងតែមួយ​ ហេីយក្រសួង​ ក៏បានពន្យល់គាត់​ គាត់ក៏បានឆ្លេីយតបបំភ្លឺលេីការយល់ច្រឡំរបស់គាត់រួចហេីយដែរ​ (មានដូចខាងក្រោមនេះ) តែ​ NP Video អនឡាញ​ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។

ក្រសួង​សូម​ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច​ និងអាជ្ញាធរពាក់ព័ន្ធ​ មេត្តាជួយចាត់ការលេីសារព័ត៌មាន​ ដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ​​ បំពុលសង្គម​នេះផង​ ដែលក្នុងកាល:ទេស:នេះ​ យេីងគួរតែរួមគ្នា​ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ និងអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់​ ដេីម្បីប្រទេសកម្ពុជាមិនមានការចម្លងចូលក្នុងសហគមន៌។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង