ចាប់ខ្លួនបុរសម្នាក់ ព្រោះចេញមូលប្បទានប័ត្រ អត់លុយ
ភ្នំពេញ៖ មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុត ឡុង ពីបទចេញ មូលប្បទានប័ត្រអត់សាច់ប្រាក់ ។
ប្រភពបានបន្តថា ឈ្មោះ សុត ឡុង បានពឹងជនរងគ្រោះឲ្យជួយរកខ្ចីប្រាក់គេចំនួនជាង ៥៣០៥០ ដុល្លារ និងបានចេញ មូលប្បទានប័ត្រមួយសន្លឹកដេីម្បីធានាសងជនរងគ្រោះ ។ លុះដល់ថ្ងៃកំណត់ត្រូវសងលុយជនរងគ្រោះ បានយកមូលប្បទានប័ត្រដែលមានតម្លៃ ៥៣០៥០ ដុល្លារ ទៅធនាគារបេីកលុយ ខាងធនាគារ បញ្ជាក់ថា មូលប្បទានប័ត្រនេះគ្មានលុយទេ ។ ហេតុនេះហើយទើបជនរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ ។
សមត្ថកិច្ចបង្ហើបថា នៅព្រឹកថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ សមត្ថកិច្ចនឹងបញ្ជូនខ្លួនឈ្មោះ សុត ឡុង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕