ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្លំ​លួចម៉ូតូ ដោយជនសង្ស័យធ្វើជាសុំខ្ចីម៉ូតូជិះ ហើយជិះរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលតាមបង្ក្រាបបាន

78

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា កាលពីរសៀល ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ នៅចំណុចព្រែកត្របែក ក្នុង​ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី​បន្លំ​លួចម៉ូតូ ដោយជនសង្សយ័ធ្វើជាសុំខ្ចីម៉ូតូជិះ ហើយក៏ជិះរត់គេចខ្លួនប៉ុន្តែត្រូវបាននគរបាលតាមបង្ក្រាបបាន។

ជន​សង្ស័យ​ឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរកម្មករសំណង់​ ទីលំនៅភូមិត្រាំសសរ ឃុំត្រាំសសរ ស្រុកត្រាំកក់ ខេត្តតាកែវ បានបន្លំខ្ចីម៉ូតូ០១​គ្រឿង​ម៉ាកស្កូបពីពណ៍​ស ពាក់ស្លាកលេខ​ព្រះសីហនុ​1L-8816​ របស់ ឈ្មោះ​ជន ស្រីអូន​ ភេទស្រី ​អាយុ​១៩ឆ្នាំ ​មុខរបរសិស្ស ហើយក៏ជិះរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៤ ដល់ចំណុចភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ទើបកម្លាំងនគរបាលស្ទាក់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង៕

អត្ថបទដែលជាប់ទាក់ទង