ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ

101

 

ព្រះវិហារ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ ស្ថិតនៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ជនងគ្រោះឈ្មោះ អ ន សុផៃ អាយុ១៣ឆ្នាំ មុខរបរកសិករ។ ជនសង្ស័យឈ្មោះ ប៊ុត កុសល់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ។ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។ ហើយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង