ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្គេម​បាញ់​ត្រី​ដ៏​ធំ​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ជាន់​ទី​៣ យី ហោ មណ្ឌល​កំសាន្ត វ៉ាន់ ដា កំពុង​បើ​ក​ដំណើរការ​ឡើងវិញ​..!

222

 

​ភ្នំពេញ​៖ ហ្គេម​បាញ់​ត្រី​យីហោ​មណ្ឌល​កំសាន្ត វ៉ាន់ដា នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ជាន់​ទី​៣ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ កំពុងតែ​បើក​ដំណើរការ​ឡើងវិញ​ក្រោយពី​អាជ្ញាធរ​ចុះ​ធើ​ការ​បង្ក្រាបបាន​មួយរយៈ​ពេល​ខ្លី​កន្លងមក តើ​អាជ្ញាធរ​ខណ្ឌមានជ័យ​លោក​បាន​ជ្រាប​ដែរ​ទេ​?

​ប្រជាពលរដ្ឋ​បាន​លើ​ឡើង​ថា ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ខាងលើនេះ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​លោក​ចាត់វិធានការ​ចុះបង្ក្រាប​បាន​មួយ​ចំអិន​កំពឹស​បើក​ដំណើរការបាន​យ៉ាង​រលូន​ឡើងវិញ​ប្រមូលផ្ដុំ​ដោយ​ក្មេង​ទំនើង​និង​ក្រុម​ញៀន​ល្បែង​ចូល​ទៅលេង​ទាំងយប់​ទាំង​ថ្ងៃ​បង្ក​សម្លេង​រំខាន​ផលប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​និង​មានការ​ភ័យក្លាច​កើតមាន​អំពើ​ហឹ​ង្សា ចោរកម្ម ឆក់ ប្លន់ នៅក្នុង​មូលដ្ឋាន​។​

​ពលរដ្ឋ​បាន​បន្តទៀតថា សង្ស័យ​ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី​ខាងលើ​សែន​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌមានជ័យ​ហើយ​មើលទៅ​បានជា​អាច​បើក​ដំណើរការ​ឡើងវិញ​បាន​ដោយ​រលូន​បែបនេះ ដោយ​គ្មាន​ខ្លាចញញើត​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​

​ពលរដ្ឋ​បាន​សំណូមពរ​ដល់​ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មេត្តាជួយ​ពិនិត្យមើល​មន្ត្រីក្រោមឱវាទ​ផង ដើម្បី​មាន​វិធានការ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខាងលើនេះ​ជៀសវាង​កើតមាន​ករណី​ចោរកម្ម លួច ឆក់ ប្លន់ នៅក្នុង​មូលដ្ឋាន​ដើម្បី​ធានា​អោយបាន​សុខ​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ​៕

 

អត្ថបទដែលជាប់ទាក់ទង