ឃាត់ខ្លួនស្ត្រីខ្មែរឥស្លាមម្នាក់ ដកហូតបានគ្រឿងញៀនជាងកន្លះគីឡូក្រាម
ភ្នំពេញ ៖ មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ ចុះបង្រា្កបករណីជួញដូរ គ្រឿងញៀន ដោយបានឃាត់ខ្លួនស្រ្តីជនជាតិខ្មែរឥស្លាមម្នាក់ ដកហូតបានគ្រឿងញៀន ជាងកន្លះគីឡូក្រាម ស្ថិតនៅចំណុចផ្ទះជួល សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមរបាយការណ៍របស់ការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ត្រីជនសង្ស័យឈ្មោះ ឡេន ប៉ាឡី ភេទស្រី ជនជាតិខ្មែរឥស្លាម អាយុ២០ឆ្នាំ វត្ថុតាងចាប់យករួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០០,០១ក្រាម ទូរស័ព្ទដៃ ចំនួន ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង៕