ចាប់ជនជាតិចិន៦នាក់ លួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយទូដែក
ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងនគរបាល មានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៦ នាក់ នៅចំណុចបូរីគជ់អាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ស៊ីវវុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ០៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង៦នាក់មានឈ្មោះ៖១/ ឈ្មោះ WANG HUA LIANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ។ ២/ ឈ្មោះ WANG PING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។ ៣/ ឈ្មោះ LIU XIANG GUANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។ ៤/ ឈ្មោះ TAO ER WEI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។ ៥/ ឈ្មោះTAO ZHENG GANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។ ៦/ ឈ្មោះ WANG LING ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ។ ទាំង ៦ នាក់ខាងលើស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
ចាប់យកវត្ថុតាងរួមមាន÷ – រថយន្ត ចំនួន ២ គ្រឿង – ទូរស័ព្ទដៃ ចំនួន ៧ គ្រឿង – ដែកគាស់ ចំនួន ២ ដើម – កិច្ចសន្យាជួលផ្ទះ ចំនួន ១ ច្បាប់ – ប្រាក់ ចំនួន ១០៦.០០០រៀល និង ១.៧១០ដុល្លារ – កាតធនាគារ ចំនួន ៩ សន្លឹក – កាតសម្គាល់ខ្លួន ចំនួន ៥ សន្លឹក – ប័ណ្ណបើកបរ ចំនួន ១ សន្លឹក – ប័ណ្ណសម្គាល់យានយន្ត ចំនួន ១ សន្លឹក – កាតផ្សេងៗ ចំនួន ៩ សន្លឹក – លិខិតឆ្លងដែនជនជាតិចិន ចំនួន ២ ក្បាល – ស្រោមដៃក្រណាត់ ចំនួន ១ គូរ – នាឡិកាដៃ ចំនួន ១ គ្រឿង – សោរថយន្តLANDCRUISER ចំនួន ១ – កាំបិតប៉័ងតោ ចំនួន ១ – មួក ចំនួន ៣ – ដុំGPS ពណ៌ខ្មៅ ចំនួន ១ – សោបន្ទប់ ចំនួន ១ – ម៉ូតូម៉ាកAIR BLADE ចំនួន ១ គ្រឿង – ទួរណឺវិស ចំនួន ១ – ដំបងរលាស់ ចំនួន ១ ដើម – កាំបិតស្នៀត ចំនួន ៣ – ដំបងឆក់ ចំនួន ១ ដើម – ម្សៅសថ្លា ចំនួន ២ កញ្ចប់តូច
បាត់បង់សម្ភាររួមមាន៖ – បន្តោងខ្សែកពេជ្រ ចំនួន ៣ – ចិញ្ចៀនពេជ្រ ចំនួន ៣ វង់ – ក្រវិលពេជ្រ ចំនួន ៤ គូរ – កងដៃពេជ្រ ចំនួន ១ – ត្បូងចម្រុះ ចំនួន ២៥ គ្រាប់ – ចិញ្ចៀនមាស ចំនួន ១ វង់ – ក្រវិលមាស ចំនួន ១ គូរ – ក្រវិលផ្លាទីន ចំនួន ៨ គូរ – ខ្សែកផ្លាទីន ចំនួន ៧ ខ្សែ – កងដៃផ្លាទីន ចំនួន ៧ កង (១ឈុត) – ខ្សែដៃផ្លាទីន ចំនួ ៤ ខ្សែ – ប្រាក់ ចំនួន ៥០០ ដុល្លារ – និងសម្ភារមានតម្លៃមួយចំនួនទៀត។ បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕