ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ ទំនងជាទទួលស្គាល់ដោយប្រយោល នូវជ័យជម្នះរបស់លោក ចូ បៃដិន

83

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ចេញពីសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) ដែលត្រូវបានគេមើលឃើញថា លោកហាក់ដូចជាទទួលស្គាល់ ដោយប្រយោលជាលើកដំបូងថា លោក បៃដិន នឹងឡើងកាន់តំណែងជំនួសរូបលោក។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបិទប្រទេសនោះទេ… រដ្ឋបាលមួយនេះនឹងមិនបិទប្រទេសឡើយ។ តែរឿងកើតឡើងនៅពេលអនាគត នោះគឺត្រូវមើលទៅលើថា តើរដ្ឋបាលមួយណាជាអ្នកគ្រប់គ្រង។ ខ្ញុំជឿជាក់ថា ពេលវេលានឹងប្រាប់យើងរាល់គ្នា»

គួរបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាមក លោក ត្រាំ មិនទាន់ទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន នោះទេ ហើយនៅតែបន្តអះអាងដោយគ្មានបង្ហាញភស្ដុតាងថា លោកគឺជាអ្នកឈ្នះ និងចោទប្រកាន់ការបោះឆ្នោតថា «មានការលួចបន្លំ»។ យ៉ាងណាក៏ដោយ លោក ត្រាំ បានធ្វើការចោទប្រកាន់បែបនេះ នៅលើ Twitter ប៉ុណ្ណោះ ប៉ុន្តែប្រធានាធិបតីជិតផុតអាណត្តិរូបនេះ មិនបានអះអាងពីការលួចបន្លំសន្លឹកឆ្នោតសាជាថ្មី នៅកំឡុងលោកថ្លែងសារដោយផ្ទាល់ ជាសាធារណៈនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ឡើយ៕

អត្ថបទដែលជាប់ទាក់ទង