ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមគោរពអញ្ជើញ មកលេងល្បែងសុីសង ឡូតូអនឡាញនិងបៀរ, អាប៉ោងនៅ ជិតបេនឡានច្បារអំពៅសមត្ថកិច្ចគេអត់មករំខានទេ!

162

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីមហាជននៅខណ្ឌច្បារអំពៅគាត់បានប្រាប់មកថា បនល្បែងសុីសងគ្រប់ប្រភេទ ពោលគឺល្បែងឡូតូអនឡាញ និងបៀរ,អាប៉ោងគេកំពុងបើកលេងសុីសងគ្នាយ៉ាងចាស់ដៃដោយរលូនឡើងដុះស្នឹម ជាយូរយារណាស់មកហើយដោយរលូនគ្មានរំខានដំណេកបងៗជាសមត្ថកិច្ចឡើយ។

ហើយនៅរសៀលថ្ងៃនេះទី១៤ខែវិច្ឆិកាឆ្នាំ២០២០ គេកំពុងនាំគ្នាលេងដោយរំភើយ! តួយ៉ាងដូចឃើញនៅក្នុងរូបភាពនេះស្រាប់ក្រុមញៀនល្បែងសុីសងឡូតូអនឡាញ និងបៀរ,អាប៉ោពួកគាត់កំពុងនាំគ្នាបើកលេងសុីសងគ្នានៅជិតបេនឡានច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញដោយបើកលេងសុីសងគ្នា ចាក់លុយធំៗខ្លាំងណាស់មិនចាញ់ល្បែងបើកលេងនៅតាមកាសុីណូឡើយហេសហេ។

បើយោងតាមសេចក្ដីរាយការណ៍ដដែល គាត់និយាយថា បនល្បែងសុីសងដុះស្នឹមនៅ ជិតបេនឡានច្បារអំពៅសង្កាត់ច្បារអំពៅទី២ នាសព្វថ្ងៃនេះគឺពួកគេបើកលេងសុីសងគ្នាទាំងយប់ទាំងយ៉ាងគគ្រឹកគគ្រេងដោយរលូន ដោយគ្មានឃើញកម្លាំងសមត្ថកិច្ចណាមួយគាត់ចុះបង្រ្កាបឡើយ ពិសេសសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ដល់ប៉ូលិសខណ្ឌគាត់មិនហ៊ានចុះទៅរំខានបនល្បែងសុីសងនៅបេនឡានច្បារអំពៅនាព្វថ្ងៃនេះឡើយ ពុំដឹងមូលហេតុអ្វី??? ឬមួយបានទទួលផលប្រយោជន៍ឬបានលាភសក្ការៈពីបនល្បែងសុីសងទាំងអស់នោះ ទើបមិនហ៊ានចុះទៅរំខាន ឬបង្រ្កាបបនល្បែងសុីសងទាំងអស់នោះ???។ទើបមានអ្នកញៀនបនល្បែងសុីសង គេបើកលេងសុីសងគ្នាយ៉ាងគគ្រឹកគគ្រេងពេញភូមិ ដូចឃើញក្នុងរូបភាពនេះស្រាប់។ប៉ុន្តែរាល់បនល្បែងសុីសងគ្រប់ប្រភេទ គេបើកលេងទៅបាននោះ គឺពួកថៅកែបនល្បែងសុីសងគេបានជួយឧបត្ថម្ភឬសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីអស់ ហើយទើបពួកថៅកែបនល្បែងសុីសង គេបើកលេងសុីសងគ្នា ដោយរលូនជាសាធារណៈ បានដូចសព្វថ្ងៃបនល្បែងសុីសងទាំងអស់់នោះ គឺជាឆ្នាំងបាយពួកគេសុីចាយឡើយ សើមមាត់សើម(ក)រៀងរាល់ថ្ងៃ.ខែ.ឆ្នាំ។
បងប្អូនប្រជាពលរដ្ឋសំណូមពរ ដល់លោកអភិបាលខណ្ឌច្បារអំពៅ ពិនិត្យផងកុំក្រុមបេនឡានច្បារអំពៅ លួចលាក់បើកបនល្បែងខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង