ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព​ស្រុក​កៀនស្វាយ ចុះ​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ​២​កន្លែង នៅ​យប់​នេះ​

123

 


​កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹងថា ដោយនៅ​យប់​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​លោក​អភិបាលស្រុក​កៀនស្វាយ អ៊ូ ឈាង ដោយ​បញ្ជា​អោយកម្លាំង​ជំនាញ​ចុះ​ពិនិត្យមើល​ទី​តាំងហាង​ខារ៉ាអូខេ ដែលមាន​នៅក្នុង​មូលដ្ឋាន ឃុំ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​
​លោក​អធិការ​បន្តទៀតថា​ការងារ​នេះ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក កៀនស្វាយ​ដឹកនាំ​ដោយ​
​លោក សុខ ពិ​សិទ្ធ អភិបាលរង​ស្រុក​កៀនស្វាយ​,​លោក​វ​ឯ ព្រុំ សំណាង​អធិការ​ស្រុក​កៀនស្វាយ​និង​លោក វ​ទោ អ៊ួ​ន សុផាត​
​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កៀនស្វាយ​
​ព្រមទាំង​កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌ កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ​
​បាន​ចុះ​ពិនិត្យមើល​ហាង​ខារ៉ាអូខេ​២​កន្លែង​ដែលមាន​ស្លាក​យីហោ​ប៊ី​ប៊ី និង អូន​ណ​យ ក្រោយ​ពិនិត្យ​រួច​ឃើញថា ហាង​ខារ៉ាអូខេ​ប៊ី​ប៊ី​មាន​ភ្ញៀវ​កំពុងតែ​ពិសា​អាហារ​នៅ​កញ្ចុស​តែ​មិនមាន​ក្នុង​បន្ទប់​ខារ៉ាអូខេ​ទេ ។​ចំណែកឯ​ហាង​ខារ៉ាអូខេ​អូ​នណ​យ​មាន​ភ្លៀវ​ពិសា​អាហារ​នៅ​បន្ទប់​ខា​រ៉ា​អូន​ខេ​។​
​ការពិនិត្យ​ជារួម​ឃើញថា​
​ភ្ញៀវ​បាន​ចាកចេញ​អស់​មុនពេល​សមត្ថកិច្ច​យើង​ចុះទៅ​ដល់ ដោយមាន​បញ្ជា​ពី​គណៈបញ្ជាកា​ឯកភាព​ស្រុក​អោយ​បែងចែក​ធ្វើ​ការងារ​ស្រាវជ្រាវ​ត្រួត​ពិ​នឹ​ត្យ​លើ​គោលដៅ​ទាំង​2​ក្នុងនោះ​
​ផ្នែក​នគរបាល​យុត្តិធម៌ និង​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ​ចុះ​ស្រាវជ្រាវ​នៅ​ហាង​ខារ៉ាអូខេ​ប៊ី​ប៊ី​។ ចំណែក​កំលាំង​កងរាជអាវុតហត្ថ​ចុះ​ស្រាវជ្រាវ​ហាង​ខារ៉ាអូខេ​អូ​នណ​យ បន្ទាប់មក​កំលាំង​សមត្ថកិច្ច​យើង​បានធ្វើការ​សួរ​បំភ្លឺ​ដល់​ភ្ញៀវ​ដែល​មក​ហូបចុក​នៅ​កញ្ចុះ​ខាងក្រៅ​
​ជា​លក្ខណៈ​គ្រួសារ​ចំនួន ០២ តុ ក្រោយពី​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ និង​ជំនាញ​នគរបាល​យុត្តិធម៌ បានធ្វើ​កំណត់ហេតុ​សួរ​បំភ្លឺ​ដល់​ភ្ញៀវ​ទាំងនោះ រួចរាល់​ហើយ គឺ​ពួកគាត់​មិនបាន​ចូល​ច្រៀង​ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះឡើយ ដោយ​ពួកគាត់​មក​ហូបចុក​ជា​លក្ខណៈ​គ្រួសារ​ទេ ។ កំលាំង​ប៉ុស្តិ៍ និង នគរបាល​យុត្តិធម៌ រួម​និង​គណៈបញ្ជាការ​ឯកភាព​ឃុំ បានធ្វើ​កិច្ចសន្យា​អប់រំ​ដល់​ម្ចាស់​ហាង​ប៊ី​ប៊ី មិនអោយ​មានការ​លប​លួច​បើក​ដំណើរការ​ខារ៉ាអូខេ​ឡើយ រហូត​មានការ​សម្រេច​សារជាថ្មី ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ចូលរួម​ទប់ស្កាត់​បង្ការ​ជំងឺ​កូ​វីដ​19 ។​
​តាម​ការចង្អុល​ណែនាំ​របស់លោក អ៊ូ ឈាង អភិបាលស្រុក​នឹង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​៕​

អត្ថបទដែលជាប់ទាក់ទង