ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់​អេចអូច ៖ មិន​ចង់​ហែកកេរ្តិ៍ រឿង​ក្នុងស្រុក​ឡើយ​

766

​ ​
​ភ្នំពេញ ៖ រឿង​ក្នុងស្រុក​វា​ក៏​ជា​រឿង​របស់​យើង​ដែរ ទោះបី​យើង​មិនមែនជា​មេស្រុក ជា​មេឃុំ ឬ ជា​មេភូមិ​ក៏ពិតមែន​តែ​គ្មាន​នរណាម្នាក់​តែ​ក៏​មិន​ចង់​ឲ្យ​គេ​ដៀល​ថា អានេះ​វា​រស់នៅក្នុង​តំបន់​ដែល​សម្បូរ​អ្នក​បែក​ថ្នាំ​នោះទេ ។​
​ ​
​មិន​ចង់​និយាយ​ទេ​ខ្លាច​គេ​ថា​យើង​នឹង​មាត់​អេចអូច ឬ ថា​សាច់​មិនបាន​ស៊ី​បែរជាយក​ឆ្អឹង​ព្យួរ ក ទៅវិញ ។ ទោះជា​យ៉ាងណា​ក៏​​ខ្ញុំ​គិតថា​ខ្ញុំ​មិនមែនជា​ប្រភេទ​មនុស្ស ដែល​ស៊ី​បាយ​ហើយ​យកទៅ​លាប​មាត់​ពពែ​នោះទេ ខ្ញុំ​មានគុណ​ធម៌ មាន​សីលធម៌​មួយរូប​ដែរ ។ កាល​រស់​​នៅ​ភ្នំពេញ ខ្ញុំ​តែងតែ​ស្រមៃ​ថា នៅ​ជនបទ​មិនមាន​អ្នកប្រើប្រាស់​ថ្នាំញៀន​នោះទេ គឺមាន​តែ​នៅ​ទីក្រុង និង ទីប្រជុំជន​ធំៗ​ប៉ុណ្ណោះ ។​
​ ​
​តែ​ម៉ែ​អា​ថ្លែន (​សុំទោស​សូម​ថ្លែន​កុំ​ខឹង​ថា​ខ្ញុំ​ដៀល​ម៉ែ​ឯង​អី​) តែ​នៅ​ជនបទ​អ្នក​ប្រើ​គ្រឿងញៀន ខ្លាំង​ជាង​នៅ​ទីក្រុង​ភ្នំពេញ​ទៅទៀត​​ព្រោះ​កន្លែង​លួច​ជក់​វា​អំណោយផល​ជាង​ភ្នំពេញ​ទៅទៀត ។ ខ្លះ​ជ​ត់​តាម​មាត់​ខ្ពប ខ្លះ​ឆ្ការព្រៃ​អ៊ូយយ៉ា​ស់​ចូល​ជក់​យ៉ាង​ត្រជាក់ចិត្ត មិន​តែ​ហើយ​ជក់​មិន​ខ្វល់​នឹង​នរណា​ទាំងអស់ ។​
​ ​
​ជក់​ក្នុងព្រៃ​បន្លា​អ៊ូយយ៉ា​ស់ គេ​ធ្វើ​មាន​រន្ធហុយ​សម្រាប់​គេចខ្លួន ពី​សមត្ថកិច្ច ដូច​រន្ធកណ្ដុរ​យ៉ាង​អញ្ចឹង ។ ខ្លះ​បន្ទាប់ពី​ប្រើប្រាស់​ហើយ​​គេ​ជិះ​ម៉ូតូ​ចាក់ធុងបាស់ ផ្អើល​ពេញ​ភូមិ ចំពោះ​អ្នកភូមិ​មិន​ហ៊ាន​ចេញទៅ​រារាំង​ឡើយ ព្រោះ​អ្នក​ដែល​ហ៊ាន​ធ្វើបែបនេះ សុទ្ធតែជា​អ្នក​កាច​ដែល​​ធ្លាប់​ផឹកស្រា​ត្រាំ​ពឹ​ស​ពស់វែក ឬ ក៏​លេប​ប្រមាត់​ខ្លា និង​ពស់វែក​ផង​មិនដឹង ។​
​ ​
​ខ្លះ​ទើបតែ​ចេញពី​គុក​សោះ តែ​ហាក់ដូចជា​មិន​រាងចាល នៅតែ​សេពគប់​គ្នា​លួច​ប្រើប្រាស់​ដដែល ។ ហេស ហេ កុក​ពិតជា​ភ្លេច​ជង់​​មែន​តែ​ជង់​នឹង​បន្ត​រង់ចាំ​កុក​ដដែល​ទេ​។ នៅ​ជនបទ​ពេលនេះ សេរីភាព​ហាក់ដូច​ជាមាន​ហួស​ព្រំដែន​ពេក​ហើយ ព្រោះ​ពួកគេ​ហាក់ដូចជា​លេង​​ល្បែង​គោះទ្វារ​គុក​បែបនេះ ប្រយ័ត្ន​របូត​គន្លឹះទ្វារ​គុក​អាប្អូន ៕​

អត្ថបទដែលជាប់ទាក់ទង